ប្រទេសអង់គ្លេសរីករាយអបអរសារទរចំពោះថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រី Elizabeth II

(VOVWORLD) -  នាថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស បានប្រព្រឹត្តទៅពិធីដើរក្បួនដង្ហែរដ៏គួរអោយចាប់អារម្មណ៍ ដែលហៅថា "ក្បួនដង្ហែរចម្រុះពណ៌" ដើម្បីអបអរសារទរចំពោះថ្ងៃខួបកំណើតលើកទី ៩៣ របស់ព្រះមហាក្សត្រីអង់គ្លេស Elizabeth II ។
ប្រទេសអង់គ្លេសរីករាយអបអរសារទរចំពោះថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រី  Elizabeth II - ảnh 1 ប្រទេសអង់គ្លេសរីករាយអបអរសារទរចំពោះថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រី  Elizabeth II

មាននាយទាហានស្លៀកពាក់ឯកសណ្ឋានប្រមាណ ១៤០០ នាក់ និងតន្រ្តីករចំនួន ៤០០ នាក់ បានចូលរួមាការដើរក្បួនដង្ហែរនេះ ដើម្បីស្វាគមន៍ចំពោះព្រះមហាក្សត្រីអង់គ្លេស Elizabeth II ។ មិនត្រឹមតែប៉ុណ្ណោះ មានប្រជាជនអង់គ្លេសរាប់ពាន់នាក់បានប្រមូលផ្ដុំនៅជុំវិញតំបន់ដើរក្បួនដង្ហែរ និងនៅជិតឧទ្យាន St. James ដើម្បីទស្សនារាល់សកម្មភាពអបអរសារទរថ្ងៃខួបកំណើតរបស់ព្រះមហាក្សត្រីជាប្រចាំឆ្នាំនេះទៀតផង។ ក្រោយមក ប្រជាជនអង់គ្លេសធ្វើដំណើរទៅកាន់ព្រះបរមារាជវាំង Buckingham ដើម្បីជូនពរព្រះមហាក្សត្រី Elizabeth II ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ