ប្រទេសអឺរ៉ុបជាច្រើនបន្តរឹតបន្តឹងសន្តិសុខបន្ទាប់ពីការបំផ្ទុះគ្រាប់បែកភេរវកម្មនៅប៊ែលហ្សិក

ប្រទេសអឺរ៉ុបជាច្រើនបន្តរឹតបន្តឹងសន្តិសុខបន្ទាប់ពីការបំផ្ទុះគ្រាប់បែកភេរវកម្មនៅប៊ែលហ្សិក - ảnh 1
ទាហាននិងប៉ូលីសប៊ែលហ្សិកបង្កើនការយាមល្បាតនៅមជ្ឈមណ្ឌលរាជធានីព្រុចសែល
 (រូបថត៖Xinhua/TTXVN)

(VOVworld) - បន្ទាប់ពីការវាយប្រហារភេរវកម្មបង្ហូរឈាមនៅក្រុងព្រុចសែល
ប្រទេសប៊ែលហ្សិក រដ្ឋមន្រ្តីស្ដីទីក្រសួងមហាផ្ទៃអេស្ប៉ាញ់លោក​ Jorge Fernandez
Diaz នាថ្ងៃទី២២ មិនា បានប្រកាសថា ប្រទេសនេះនឹងបន្តរក្សា ការប្រកាសអាសន្ន
សន្តិសុខនៅកំរិតទី៤ ដោយសង្កត់ធ្ងន់ថា ប្រទេសនេះកំពុងទទួលរងការ គំរាមកំ
ហែងរបស់ក្រុមភេរវកម្មនានា។នាថ្ងៃដដែល សាធារណៈរដ្ឋឆែកក៏បានលើកការ
ប្រកាសអាសន្នពីកំរិត០ឡើងដល់កំរិត១ ជាកំរិតហានិភ័យ កើតមានឡើងភេរវ
កម្ម។នៅបារាំង នាព្រឹកថ្ងៃទី២៣ មិនា មជ្ឈដ្ឋានមន្រ្តីប្រទេស នេះបានសំរេចបិទ
ទ្វារព្រលានយន្តហោះ Toulouse-Blagnac ព្រមទាំងជម្លៀស ចេញអ្នកដំណើរ បុគ្គ
លិកព្រលានយន្តហោះ ហើយដាក់ពង្រាយប៉ូលីសប្រឆាំង ស្ថានការណ៍ប៉ះបោរ
ហ៊ុំព័ទ្ធព្រលានយន្តហោះនេះនិងតំបន់ជុំវិញ។
ក្នុងបម្រែបម្រួលថ្មីបំផុត នាថ្ងៃទី២៣ មិនា ប៉ូលីសប៊ែលហ្សិកបានកំណត់អត្ត
សញ្ញាណនៃជនដៃដល់២រូបក្នុងការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះ
រាជធានីព្រុចសែលគឺបងប្អូនឈ្មោះ Khalid និង Ibrahim El Bakraoui។ជនសង្ស័យ
អនុវត្តន៍ការវាយប្រហារនៅព្រលានយន្តហោះ​ Zaventem មានឈ្មោះ Najim
Laachraoui។បរុសនេះកំពុងលាក់ខ្លួនហើយត្រូវប៉ូលីសកំពុងដេញតាមចាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ