ប្រទេសអាស៊ី-អាគ្នេយ៍ចំនួន១៦ឯកភាពគ្នាបង្កើនការចរចា RCEP

(VOVWORLD) - នាថ្ងៃទី២ ខែកុម្ភៈ នៅខេត្តសៀមរាប ប្រទេសកម្ពុជា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃ ប្រទេសអាស៊ី-អាគ្នេយ៍ចំនួន១៦ បានបិទបញ្ចប់វង់ចរចាថ្មីបំផុតអំពីកិច្ចព្រមព្រៀង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

បណ្ដារដ្ឋមន្ត្រី បានឯកភាពគ្នាជំរុញល្បឿននៃកិច្ចចរចាថ្នាក់អ្នកជំនាញអំពីបញ្ហាដែលមានការ ចម្រុងចម្រាសតិចតួចដូចជាបញ្ហាសេវាកម្មហិរញ្ញវត្ថុ។ ចំពោះបញ្ហាដែលមាន ការងឿងឆ្ងល់ខ្លាំងបំផុតវិញ គឺបណ្ដារដ្ឋមន្រ្តីបានឯកភាពគ្នាចាប់ផ្ដើមជំរុញកិច្ច ចរចានាខែសីហាខាងមុខ សំដៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាចុង ឆ្នាំនេះ។

        RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមរបស់ ប្រទេសអាស៊ានចំនួន១០និងប្រទេសចំនួន៦ផ្សេងទៀត ដែលជាដៃគូពាណិជ្ជកម្ម របស់អាស៊ានរួមមានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងនិងនូវែល ហ្សេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ