ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិកបានសន្យាសហការគ្នាក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្ម

(VOVWORLD) - នាថ្ងៃទី៦ខែកញ្ញា កិច្ចសន្ទនា "2 + 2" លើកដំបូងរវាងឥណ្ឌា និងសហរដ្ឋ អាមេរិកបានបញ្ចប់ ដោយបានចេញសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការខិតខំប្រឹងប្រែងក្នុងការចែករំលែកព័ត៌មាន អំពីភេរវជន ការប្រគល់ពួរខ្មាន់កាំភ្លើងភេរវជនបរទេស និងសន្យាបង្កើនកិច្ច សហប្រតិបត្តិការនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ និងគាំទ្រដល់ សន្ធិសញ្ញាដ៏ទូលំទូលាយរបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងភេរវកម្មផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីការពារជាតិឥណ្ឌា និងអាមេរិក បានសន្យារួមសហការគ្នាក្នុងការដោះស្រាយបញ្ហានៅតំបន់ និងនៅលើពិភព លោកក្រោមរូបភាពទ្វេភាគី ពហុភាគី និងចតុភាគី។

ភាគីទាំងពីរបានសំរេចបង្កើតនូវខ្សែទាក់ទងសុវត្ថិភាពរវាងក្រសួងការបរទេស និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីជួយថែរក្សាការទាក់ទងជាន់ ខ្ពស់ជាទៀងទាត់ស្តីអំពីសភាពការណ៍ជាបន្ទាន់។បណ្តារដ្ឋមន្រ្តីឥណ្ឌានិងអាមេរិកបានឯកភាពគ្នាពង្រឹងទំនាក់ទំនងលើវិស័យយោធាទ្វេភាគីនិងជម្រុញកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ-សន្តិសុខផងដែរ។ ភាគីទាំងពីរបានអបអរសាទរ ចំពោះការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខនិងសម្របសម្រួលទាក់ទង (COMCASA) ដោយអះអាង ថាកិច្ចព្រមព្រៀងនេះនឹងបង្កលក្ខណៈងាយស្រួល សំរាប់ប្រព័ន្ធការពារទំនើបនិងជួយឲ្យប្រទេសឥណ្ឌាប្រើប្រាស់មូលដ្ឋានសំខាន់ៗពីប្រទេសអាមេរិកផងដែរ។
ចំពោះអាហ្វហ្គានីស្ថានភាគីទាំងពីរបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញារួម ចំពោះប្រទេសអាហ្វហ្គានីស្ថានមួយប្រកបដោយសាមគ្គីភាព អធិបតេយ្យភាព ប្រជាធិបតេយ្យពេញលេញ ស្ថិរភាព សម្បូររុងរឿង និងសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ