ប្រទេសឥណ្ឌូនេស៊ីនឹងបិទទ្វារកោះនាគ Komodo ជាបណ្តោះអាសន្ន
(VOVWORLD) -ក្រសួងរុក្ខកម្ម និងបរិស្ថានឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយរដ្ឋអំណាចទីក្រុង Nusa Tenggara ប៉ែកខាងកើតអំពីផែនការបិទទ្វារសួនឧទ្យានជាតិ Komodo ក្នុងរយៈពេល ១ ឆ្នាំ ដើម្បីបង្កើនចំនួនសត្វនាគ Komodo សត្វប្រើស និងសត្វក្ដាន់នៅតំបន់នេះ។
មូលហេតុចម្បងនៃការបិទទ្វារនោះគឺ ដោយសារបរិស្ថានធម្មជាតិនៅទីនេះ ត្រូវបង្រួញជាបណ្ដើរៗ ហើយចំនួនសត្វនាកកំពុងចយចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានឲ្យដឹងថា ត្រឹមតែបិទទ្វារកោះ Komodo ជា ប៉ុណ្ណោះអាសន្ន ខណៈដែលកោះដទៃទៀតនៃសួនឧទ្យានជាតិ Komodo នៅតែបើកទ្វារទទួលភ្ញៀវ។
សួនឧទ្យានជាតិនេះ មានកោះចំនួន៣គឺ Komodo, Padar និង Rinca រួមទាំងកោះតួចៗចំនួន ២៦ ផ្សេងៗទៀត។ សួនឧទ្យានជាតិ Komodo ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៨០ ដើម្បីការពារសត្វនាគ Komodo ដែលជាប្រភេទសត្វជីងចក់ធំបំផុតលើពិភពលោក។ នាឆ្នាំ ១៩៩១ សួនឧទ្យានជាតិនេះ ត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក៕