ប្រធាន EC លោក J.Juncker លើកសំណើរនូវចំណុចសំខាន់ៗក្នុងការជួយតម្រង់ទិសអភិវឌ្ឍន៍អ៊ឺរ៉ុប

(VOVWORLD) -នៅក្នុងសារសហភាពអឺរ៉ុបនាថ្ងៃទី ១៣ កញ្ញា ដែលបានបកស្រាយនៅក្នុងសម័យប្រជុំសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង ប្រធានគណៈកម្មការ អឺរ៉ុប (EC) លោក Jean-Claude Juncker បានលើកឡើងអំពីចំណុចសំខាន់ៗនៃការតំរង់ទិសអភិវឌ្ឍន៍សម្រាប់សម្ព័ន្ធភាពមួយដ៏យូរអង្វែង និងខ្លាំងក្លាបំផុតនៅលើពិភពលោក។
ប្រធាន EC លោក J.Juncker លើកសំណើរនូវចំណុចសំខាន់ៗក្នុងការជួយតម្រង់ទិសអភិវឌ្ឍន៍អ៊ឺរ៉ុប - ảnh 1ប្រធាន EC លោក J.Juncker លើកសំណើរនូវចំណុចសំខាន់ៗ
ក្នុងការជួយតម្រង់ទិសអភិវឌ្ឍន៍អ៊ឺរ៉ុប 

នៅក្នុងសារសហភាពអឺរ៉ុបនាថ្ងៃទី ១៣ កញ្ញា ដែលបានបកស្រាយនៅក្នុងសម័យប្រជុំសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង ប្រធានគណៈកម្មការ អឺរ៉ុប (EC) លោក Jean-Claude Juncker បានលើកឡើងអំពីចំណុចសំខាន់ៗនៃការតំរង់ទិសអភិវឌ្ឍន៍សម្រាប់សម្ព័ន្ធភាពមួយដ៏យូរអង្វែង និងខ្លាំងក្លាបំផុតនៅលើពិភពលោក។ ស្ដីពីការធ្វើសមាហរណកម្ម លោក EC Juncker បានអំពាវនាវឲ្យប្រទេសជាសមាគមជិក EU ទាំងអស់ប្រើរូបិយវត្ថុរួមអឺរ៉ូ និងជួយឧបត្ថម្ភសមាជិកអន់ខ្សោយទាំងខាងហិរញ្ញវត្ថុនិងបច្ចេកវិទ្យា។ លោក Juncker ក៏បានស្នើឲ្យប្រទេសជាសមាជិកទាំងអស់ចូលរួមសម្ព័ន្ធភាពធនាគារ EU ហើយបង្កើតឡើងប្រព័ន្ធត្រួតពិនិត្យព្រមៗគ្នាសម្រាប់ប្លុកទាំងមូល។ គោលគំនិត បង្កើតស្ថាប័នជំនាញស្ដីពីពលកម្មរួមសម្រាប់ប្លុកទាំងមូលក៏ត្រូវបានលើកឡើងក្នុងសារនេះដែរ ។ ស្ដីពីការអង់គ្លេសចាកចេញពី EU (Brexit) លោក Juncker បានឲ្យដឹងថា ប្រការនេះនឹងមិនរារាំងដល់ដំណើរការធ្វើសមាហរណកម្មទៅជាប្លុករួមមួយរបស់ប្រទេសនានាក្នុង EUទេ ។ លោកបានអំពាវនាវឲ្យសន្និសីទកំពូល EU នាថ្ងៃទី ៣០ មិនា ឆ្នាំ ២០១៩ បន្ទាប់ពីអង់គ្លេសបញ្ឈប់ជាផ្លូវការជាសមាជិក EU។ ស្ដីពីវិស័យពាណិជ្ជកម្មនិងឧស្សាហកម្ម EU នឹងដំណើរការជាផ្លូវការកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយនូវែលសេឡង់និងអូស្រ្តាលីឲ្យបានឆាប់ៗ ស្ដីពី សន្តិសុខនិងអន្តោប្រវេសន៍ នៅក្នុងសារប្រចាំឆ្នាំ លោក Juncker ក៏បានស្នើឲ្យបង្កើតស្ថាប័នសន្តិសុខបណ្តាញអ៊ីនធឺណិត និងអង្គភាពស៊ើបការណ៍សម្ងាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ