ប្រធាន ECB ចាត់ទុកថាអតិផរណាក្នុងតំបន់អឺរ៉ូ មិនទាន់ឡើងដល់កំពូលនៅឡើយ

(VOVWORLD) - ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde មានប្រសាសន៍ថា អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ កំពុងស្ថិតនៅកម្រិតជា កំណត់ត្រា ហើយមិនទាន់ជាប់កម្រិតកំពូលនៅឡើយ ដែលជាសញ្ញាថា នឹងមានការ ដំឡើងអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខនេះ។

ប្រធាន ECB ចាត់ទុកថាអតិផរណាក្នុងតំបន់អឺរ៉ូ មិនទាន់ឡើងដល់កំពូលនៅឡើយ - ảnh 1ផ្សារអាហារមួយនៅប្រទេសអេស្ប៉ាញ។ (រូបថត៖ Bloomberg)
ថ្លែងទៅកាន់សមាជិកសភាអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នា ថ្ងៃទី ២៨ ខែវិច្ឆិកា ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde មានប្រសាសន៍ថា អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ កំពុងស្ថិតនៅកម្រិតជា កំណត់ត្រា ហើយមិនទាន់ជាប់កម្រិតកំពូលនៅឡើយ ដែលជាសញ្ញាថា នឹងមានការ ដំឡើងអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខនេះ។
ECB បានទប់ស្កាត់អតិផរណាដោយការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់។ លោកស្រី Lagarde ចាត់ទុកថា ECB បានដំឡើងអត្រាការប្រាក់ក្នុង "ល្បឿនលឿន បំផុតតាំងពីមុនមក" ហើយនៅតែត្រូវការដំឡើងបន្ថែមទៀតដើម្បីនាំអតិផរណានៅក្នុង តំបន់ ត្រឡប់ទៅរកគោលដៅ ២% របស់ ECB វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ