ប្រធាន ECB ព្រមានពីភាពតានតឹងផ្នែកហិរញ្ញវត្ថុអាចប៉ះពាល់ដល់តំបន់ Eurozone

(VOVWORLD) - ការដួលរលំរបស់ធនាគារអាមេរិកចំនួន ៣ និងការដែលធនាគារធំបំផុតរបស់ស្វីស UBS ត្រូវទិញ Credit Suisse បានជំរុញទីផ្សារនានាមានភាពចលាចល និងបង្កើនការព្រួយបារម្ភអំពីវិបត្តិក្នុងផ្នែកធធនាគារ។
ប្រធាន ECB ព្រមានពីភាពតានតឹងផ្នែកហិរញ្ញវត្ថុអាចប៉ះពាល់ដល់តំបន់ Eurozone - ảnh 1ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde (រូបថត៖ VNA)

នាថ្ងៃទី ២២ មីនា ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde បានព្រមានថា ភាពចលាចលផ្នែកហិរញ្ញវត្ថុនាពេលថ្មីៗនេះអាចបង្កើន "គ្រោះអាសន្នអាក្រក" ក្នុងតំបន់ចាយប្រាក់រួមអឺរ៉ុប (Eurozone) ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាអ្នកតាក់តែងច្បាប់នៅតែផ្ដោតលើការគ្រប់គ្រងអតិផរណា ដែលកំពុងនៅកម្រិតខ្ពស់។ ការដួលរលំរបស់ធនាគារអាមេរិកចំនួន ៣ និងការដែលធនាគារធំបំផុតរបស់ស្វីស UBS ត្រូវទិញ Credit Suisse បានជំរុញទីផ្សារនានាមានភាពចលាចល និងបង្កើនការព្រួយបារម្ភអំពីវិបត្តិក្នុងផ្នែកធធនាគារ។ អញ្ជើញថ្លែងនៅទីក្រុង Frankfurt (អាល្លឺម៉ង់) លោកស្រី Lagarde បានឲ្យដឹងថា  យោងតាមការព្យាករណ៍ថ្មីៗបំផុតរបស់ ECB គឺ ការព្យាករណ៍អតិផរណាថយចុះ និងបង្កើនការព្យាករណ៍យថាទស្សន៍កំណើនក្នុងឆ្នាំនេះ - មិនបានគិតគូអំពីការវិវឌ្ឍនាពេលថ្មីៗបំផុតពោលខាងលើ។ លោកស្រីបានក្រើនរំលឹកថា "ភាពតានតឹងទាំងនេះបានបន្ថែមគ្រោះអាសន្នថ្មី ហើយធ្វើឱ្យការវាយតម្លៃលើគ្រោះអាសន្នកាន់តែស្រាអាប់ជាងផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ