ប្រធាន គណៈកម្មការចលនាមហាជន លោកស្រី Truong Thi Mai៖ ផ្ដោត​សំខាន់​ទៅលើផលប្រយោជន៍របស់ប្រជាជន នៅពេលដោះ​ស្រាយ​បណ្ដាប​ញ្ហា​ស្មុគស្មាញ

(VOVWORLD) -លោកស្រី Truong Thi Mai បានលើកសរសើរនូវរាល់ការខិតខំប្រឹងប្រែងរបស់ខេត្ត Hai Duong ក្នុងការដោះស្រាយចំណុចស្មុគស្មាញ និងក្ដៅគគុករបស់ខេត្ត ក្នុងរយៈពេលកន្លងទៅ។
ប្រធាន គណៈកម្មការចលនាមហាជន លោកស្រី Truong Thi Mai៖ ផ្ដោត​សំខាន់​ទៅលើផលប្រយោជន៍របស់ប្រជាជន នៅពេលដោះ​ស្រាយ​បណ្ដាប​ញ្ហា​ស្មុគស្មាញ - ảnh 1 លោកស្រី Truong Thi Mai សមាជិការការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មការចលនាមហាជនមជ្ឈឹម

នារសៀលថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុង Hai Duong ភាគខាងជើងវៀតណាម គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Hai Duong បានរៀបចំសិក្ខាសាលាស្ដីពី "ការងារចលនាមហាជន៖ រដ្ឋអំណាចចូលរួមដើម្បីធ្វើចំណាត់ការលើចំណុចស្មុគ្រស្មាញ និងបញ្ហាក្ដៅគគុកនៅខេត្ត"។ អញ្ជើញចូលរួមសិក្ខាសាលានេះមានវត្តមាន លោកស្រី Truong Thi Mai សមាជិការការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មការចលនាមហាជនមជ្ឈឹម។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Truong Thi Mai បានលើកសរសើរនូវរាល់ការខិតខំប្រឹងប្រែងរបស់ខេត្ត Hai Duong ក្នុងការដោះស្រាយចំណុចស្មុគស្មាញ និងក្ដៅគគុករបស់ខេត្ត ក្នុងរយៈពេលកន្លងទៅ។ ទាំងនេះគឺជាបទពិសោធន៍ល្អ ដើម្បីខេត្ត Hai Duong បន្តពង្រឹង និងពង្រីកវិធានការនានាបន្ថែមទៀត ដើម្បីអនុវត្តន៍នាដំណាក់កាលខាងមុខ។ លោកស្រី បានថ្លែងថា៖

“ដំណើការអភិវឌ្ឍន៍របស់ខេត្ត Hai Duong ត្រូវផ្សាភ្ជាប់ ជាមួយ ផលប្រយោជន៍ របស់ប្រជាជន។ គម្លាតរវាងអ្នកមាន និងអ្នកក្រីក្របានកើនឡើងគឺជាការសាកល្បងមួយ។ ប្រសិនបើអ្នកក្រីក្រគ្មានជីវភាពរស់នៅល្អប្រសើរជាងមុន គឺ សមិទ្ធិផលអភិវឌ្ឍន៍របស់យើងមិនខ្ពស់ឡើយ។ ហេតុដូច្នេះហើយ ខេត្ត Hai Duong គប្បីបន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់អ្នកក្រីក្រផងដែរ"។

ប្រធានគណៈកម្មការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai បានលើកសំណើរថា នារយៈពេលខាងមុខ ខេត្ត Hai Duong គប្បី ធ្វើចំណាត់ការលើរាល់បញ្ហា ដែលទើបតែកើតមានឡើង។ ជាពិសេសគឺខេត្ត ចាំបាច់ត្រូវលើកត្រដែតនូវតួនាទីរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំខេត្ត និងប្រជាជនត្រូវមានការស្រុះចិត្តគំនិតគ្នាលើការអនុវត្តន៍គម្រោងនានា។ ហេតុដូច្នេះហើយ ក្នុងការអនុវត្តន៍គម្រោងនានាថ្នាក់ដឹកនាំខេត្ត ត្រូវផ្ដោតសំនាន់ទៅលើផលប្រយោជន៍របស់ប្រជាជន មុនពេលសម្រេចការអនុវត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ