ប្រធានក្រុមប្រឹក្សាជាតិស្វីស មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី ២៧ ដល់៣០មិថុនា។ 
ប្រធានក្រុមប្រឹក្សាជាតិស្វីស មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានក្រុមប្រឹក្សាជាតិស្វីស Martin Candinas  (រូបថត៖ FB Nationalrat Martin Candinas)

នាថ្ងៃទី ២៧ មិថុនា ប្រធានក្រុមប្រឹក្សាជាតិ (សភាជាន់ទាប) នៃប្រទេសស្វីស Martin Candinas បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី ២៧ ដល់៣០មិថុនា។ ចូលរួមជាមួយគណៈប្រតិភូមានអនុប្រធានទីមួយនៃសភាជាន់ទាប លោក Eric Nussbaumer អនុប្រធានទីពីរនៃសភាជាន់ទាប Maja Riniker សមាជិកសភា Ida Glanzmann អគ្គលេខាធិការសភាជាន់ទាប Philippe Schwab និងមន្ត្រីសភាជាន់ទាបស្វីសមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ