ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាម អញ្ជើញបំពេញ ទស្សនកិច្ចការងារនៅអេហ្ស៊ីប

(VOVWORLD) - គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការ ឃោសនា និងអប់រំមជ្ឈឹម លោក Vo Van Thuong អញ្ចើញទៅបំពេញទស្សនកិច្ចការងារនៅអេហ្ស៊ីប ចាប់ពី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា ។
ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមវៀតណាម អញ្ជើញបំពេញ ទស្សនកិច្ចការងារនៅអេហ្ស៊ីប - ảnh 1ប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹម លោក Vo Van Thuong ជួបពិភាក្សា ជាមួយ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi

ក្នុងជំនួបពិភាក្សាជាមួយ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi និង ប្រធានរដ្ឋសភាអេហ្ស៊ីប លោក Ali Abdel Aal,  លោក Vo Van Thuong ជូនដំណឹងអំពីសភាការណ៍សេដ្ឋលិច្ចនិងសង្គមរបស់វៀតណាម ក៏ដូចជា សមិទ្ធិផលដ៏លេចធ្លោ ដែលវៀតណាមសម្រេចបានក្រោយរយៈពេលជាង ៣០ ឆ្នាំនៃផ្លាស់ប្តូរថ្មីផងដែរ។ លោក Vo Van Thuong ក៏ជឿជាក់ទៀតថា ដោយមានការប្តេជ្ញាចិត្តលើផ្នែកនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាឆន្ទៈដ៏ត្រឹមត្រូវរបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងអេស៊ីប នឹងបន្តសហការការគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ក្នុងតំបន់ និងនៅលើអន្តរជាតិ ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃ ប្រទេសទាំងពីរ និងដើម្បីសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍ផងដែរ។

ក្នុងជំនួបជាមួយ ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនីស្ត អេហ្ស៊ីប និង បក្សសង្គមនិយម អេហ្ស៊ីប លោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាល ប្រកាន់ខ្ជាប់ដោយឥតងាករេតាមគោលដៅនៃការគោរពឯករាជ្យជាតិ ដែលតភ្ជាប់ជាមួយលិទ្ធិសង្គមនិយម ហើយសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាមិត្តស្មោះ ត្រង់ និងជាដៃគូរគួរឲ្យទំនុកទុកចិត្តជាមួយដៃគូអន្តរជាតិ។

ទន្ទឹមនឹងនេះ លោក Vo Van Thuong បានជួបពិភាក្សាការងារជាមួយមន្ត្រី ជាន់ខ្ពស់មួយចំនួនទៀតរបស់អេហ្ស៊ីប ដូចជារ ដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក  Sameh Shoukry និង រដ្ឋមន្ត្រីក្រសួងសារព័ត៌មាននិងបច្ចេកវិទ្យាព័ត៌មមាន លោក  Yasser El Kady ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ