ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញជួបធ្វើការជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស

(VOVWORLD) - នារសៀលថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញជួបធ្វើការជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញជួបធ្វើការជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុល (រូបថត៖ Minh Duc-TTXVN)

ក្នុងជំនួបនោះ តំណាងក្រសួងការបរទេសបានមានប្រសាសន៍ថា នេះជាការតែងតាំងប្រធាន ទីភ្នាក់ងារតំណាងធំបំផុតដោយរួមមានៈ ឯកអគ្គរដ្ឋទូតចំនួន ២២ រូប អគ្គកុងស៊ុលចំនួន ៦ រូប ដែលទទួលបន្ទុកប្រទេសនិងតំបន់ដែនដីចំនួន ៤០។ ក្នុងរយៈពេលកន្លងមក ការងារព័ត៌មានកិច្ចការបរទេសទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកបញ្ជាក់ពីកិត្យានុ ភាព ឋានៈ និងលើកកម្ពស់តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានស្នើឱ្យប្រធាន ទីភ្នាក់ងារតំណាងត្រូវជ្រួតជ្រៀបឲ្យបានហ្មត់ចត់នូវទស្សនៈ គោលនយោបាយ និងគោល ការណ៍ណែនាំរបស់បក្សនិងរដ្ឋអំពីកិច្ចការបរទេសនិងព័ត៌មានកិច្ចការបរទេស។ ធានានូវ ផលប្រយោជ ន៍ខ្ពស់បំផុតរបស់ប្រទេសជាតិនិងប្រជាជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការនិងផលប្រយោជន៍ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ