ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បានទទួលបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន

(VOVWORLD) -  នារសៀលថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុនលោក Pham Minh Chinh បានទទួលជួបសន្ទនាជាមួយលោក Nikai Toshihiro អគ្គលេខាធិការនៃគណបក្សប្រជាធិប តេយ្យសេរីជប៉ុន (LDP) ប្រធានសមាគមមិត្តភាពជប៉ុន - វៀតណាមនិងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខនិងចូលរួមពិធីបុណ្យសពរបស់លោកប្រធានរដ្ឋ Tran Dai Quang ផងដែរ។

ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បានទទួលបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) 

តាងនាមរដ្ឋាភិបាលនិងប្រជាជនជប៉ុន លោក Nikai Toshihiro បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ព្រមទាំងអះអាងថា ប្រ ធានរដ្ឋ លោក Tran Dai Quang បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាច្រើននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុន។

រីឯប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមលោក Pham Minh Chinh បានថ្លែងអំណរគុណដល់លោក Nikai Toshihiro និងប្រតិភូបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី Shizo Abe ដែលបានមកចូលរួមរំលែកទុក្ខជាមួយបក្ស រដ្ឋ និងប្រជាជនវៀត ណាម។

នៅក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងវៀតណាម - ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អ។ ប្រទេសទាំងពីរវៀតណាមនិងជប៉ុនមានភាពស្និទ្ធស្នាលអំពីវប្បធម៌ មានផលប្រយោជន៍ជាយុទ្ធសាស្ត្រស្រដៀងគ្នា តាមនោះ ភាគីទាំងពីរអាចចែករំលែកនូវការយកចិត្តទុកដាក់រួម ទាំងលើវិស័យសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ទន្ទឹមជាមួយគ្នានោះ ទំនុកទុកចិត្តនយោបាយរវាងប្រ ទេសទាំងពីរក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ