ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai ទៅ សាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅកាតា

(VOVWORLD) - នាយប់ថ្ងៃទី១៧ ខែសីហា ក្នុងឱកាសទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកាតា លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា មហាជនមជ្ឈឹមនិងគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានទៅសាកសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតក៏ដូចជាតំណាងសហគមន៍ ជន វៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សារៀនសូត្រ នៅកាតា។

ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai ទៅ សាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅកាតា - ảnh 1លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនា មហាជនមជ្ឈឹមអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅកាតា 

នៅជំនួបនេះ លោកស្រី Truong Thi Mai បានជូនដំណឹងពីស្ថានភាពទូទៅនៅក្នុងប្រ ទេស ព្រមទាំងលើកសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាលនិងបុគ្គលិកនៃស្ថាន ទូតវៀតណាមក្នុងការពង្រីកស្មារតីសាមគ្គីភាពដើម្បីបំពេញភារកិច្ចយ៉ាងល្អ ជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។ លោកស្រីបានស្នើអោយស្ថានទូតបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ដោយធ្វើអោយបានល្អថែមទៀតនូវការងារកុងស៊ុល សហគមន៍ គាំពារពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់ពលករ ជនរួមជាតិវៀតណាមនៅកាតា រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ជួយអោយសហគមន៍ជនវៀតណាមមានការយោគយល់យ៉ាងច្បាស់លាស់អំពីស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេស ហើយឆ្ពោះមកមាតុប្រទេសជានិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ