ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai អញ្ជើញ ទៅបំពេញទស្សនកិច្ចការងារនៅកាតា

(VOVWORLD) - នៅក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំកាតាបានសម្ដែងនូវគោលបំណងចង់ ជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ។ 
ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai អញ្ជើញ ទៅបំពេញទស្សនកិច្ចការងារនៅកាតា - ảnh 1ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai (ខាងស្ដាំ) ជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាកាតាលោក Mohammed Bin Abdullah Al-Sulaiti (រូបថត៖ TTXVN) 

ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅកាតាតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ។ ក្នុងរយៈពេលនេះ លោកស្រី Truong Thi Mai បានជួបពិភាក្សាការងារជាមួយតំណាងរដ្ឋា ភិបាល រដ្ឋសភា និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួនរបស់កាតា។

        នៅក្នុងបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំកាតាបានសម្ដែងនូវគោលបំណងចង់ ជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ជំរុញដំណើរទស្សនកិច្ច របស់ព្រះមហាក្សត្រកាតាមកវៀតណាមអោយបានឆាប់ៗ បង្កើនការពិគ្រោះ យោបល់នយោបាយស្ដីពីបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា បន្ត សហការយ៉ាងស្អិតរមួត ប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគីអន្តរជាតិ និងតំបន់ ហើយធ្វើជាស្ពានតភ្ជាប់សម្រាប់គ្នាទៅវិញទៅមកក្នុងការបើកទូលាយ ទំនាក់ទំនងជាមួយប្រទេសផ្សេងៗក្នុងតំបន់។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្ម វិនិយោគ ប្រេងឧស្ម័ន បង្កើនបរិមាណពលករវៀត ណាម ដែលមានថ្វីដៃស្ទាត់ជំនាញនៅកាតា ក៏ដូចជាអនុវត្តគម្រោងមួយចំនួនដើម្បីជួយ ឧបត្ថម្ភការអប់រំដល់កុមារ វៀតណាម ទៀតផង។

        លោកស្រី Truong Thi Mai ក៏បានស្នើអោយកាតាគាំទ្រវៀតណាមក្លាយទៅ ជាដៃគូសន្ទនានៃក្រុមប្រឹក្សាសហប្រតិបតិ្តការតំបន់ឈូងសមុទ្រពែរ ព្រមទាំង បង្កលក្ខណៈងាយស្រួលសម្រាប់សហ គមន៍ ជនវៀតណាមនៅកាតាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ