ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជូនពរគណៈកម្មការសាមគ្គីកាតូលិកវៀតណាម

(VOVworld)-នារសៀលថ្ងៃទី២២ធ្នូ នៅពេលដែលអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរគណៈកម្មការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសបុណ្យណូអែលឆ្នាំ​
២០១៥ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាម លោក​Nguyen Thien Nhan បានផ្ញើរនូវជំនឿជឿ ជាក់
របស់ខ្លួនទៅលើ គ្រិស្ដសាសនិកដែលរួមគ្នាធ្វើពលកម្ម រួមចំណែកចូលក្នុង ការអភិវឌ្ឍន៍របស់មាតុប្រទេស។ លោក Nguyen Thien Nhan ក៏បានកត់សម្គាល់ នូវការរួមវិភាគទានរបស់គណៈកម្មាធិការសាមគ្គី គ្រិស្ដសាសនានិករបស់ខេត្ត
ក្រុងនីមួយៗ ក្នុងការលើកទឹកចិត្ត គ្រិស្ដសាសនិកមានចំណងចំណូលចិត្តចូល រួមបណ្តាចលនាប្រឡងប្រណាំងធ្វើពលកម្ម កសាងជនបទថ្មី រស់នៅល្អខាង ផ្លូវលោកនិងខាងផ្លូវធម៌។

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជូនពរគណៈកម្មការសាមគ្គីកាតូលិកវៀតណាម - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជូនពរ
គណៈកម្មការសាមគ្គីកាតូលិកវៀតណាម

        ក៏ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០១៥នេះ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ធ្នូ
ថ្នាក់ដឹកនាំបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ របស់ខេត្ត An Giang និង Hau Giang បានទៅសាកសួរសុខទុក្ខ និងជូនពរ គ្រិស្ដសាសនិកតំបន់បានទទួលបុណ្យណូ អែលមួយសុខសាន្តត្រាននិងសុភមង្គល។ ថ្នាក់ដឹកនាំមានបំណងថា នាពេល
ខាងមុខ គ្រិស្ដសាសនិកនៃខេត្តទាំងពីរ រួមគ្នាអនុវត្តល្អរាល់ការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ និងជាស្ពានផ្សាភ្ជាប់រវាងខាងផ្លូវធម៌
និងជីវិត កសាងជីវភាពវប្បធម៌ រក្សាសន្តិសុខសណ្តាប់ធ្នាប់ រួមចំណែកសកម្ម ចូលក្នុងបុព្វហេតុកសាងមាតុប្រទេសឲ្យកាន់តែសម្បូធូរធារពីមួយថ្ងៃទៅមួយថ្ងៃ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ