ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Soc Trang

(VOVWORLD) - ថ្លែងនៅទីនេះ លោក Tran Thanh Man បានសម្ដែងគោលបំណងថា សមាគមន៍ព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្ត Soc Trang រួមជាមួយព្រះតេជ្ជគុណ ព្រះសង្ឃ និង អាចារ្យគ្រប់ៗគ្នា បន្តចលនាជនរួមជាតិអោយប្រតិបត្តិតាមគោលជំហររបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយជ្រោមជ្រែងយ៉ាងសកម្មបណ្ដាចលនាដែល បានបំផុសដោយរណសិរ្ស ជំរុញការឃោសនាអំពីច្បាប់ជំនឿសាសនា ហើយ បង្ហាញតួនាទីជាសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Soc Trang - ảnh 1 លោក Tran Thanh Man ថ្លែងនៅក្នុងជំនួប (រូបថត៖TTXVN)

  នាថ្ងៃទី៥ ខែមេសា លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខនិង ជូនពរសមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ភាគខាងត្បូងវៀត ណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ថ្លែងនៅទីនេះ លោក Tran Thanh Man បានសម្ដែងគោលបំណងថា សមាគមន៍ព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្ត Soc Trang រួមជាមួយព្រះតេជ្ជគុណ ព្រះសង្ឃ និង អាចារ្យគ្រប់ៗគ្នា បន្តចលនាជនរួមជាតិអោយប្រតិបត្តិតាមគោលជំហររបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជួយជ្រោមជ្រែងយ៉ាងសកម្មបណ្ដាចលនាដែល បានបំផុសដោយរណសិរ្ស ជំរុញការឃោសនាអំពីច្បាប់ជំនឿសាសនា ហើយ បង្ហាញតួនាទីជាសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម។ ទន្ទឹមនឹងនោះ បន្ត ចលនាថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ ចូលរួមធ្វើផលិតកម្មពល កម្មយ៉ាងឧស្សាហ៍ព្យាយាម ប្ដេជ្ញាចិត្តរួចផុតពីភាពក្រីក្រតាមរយៈការសិក្សារៀន សូត្រ ផងដែរ។

        លោក Tran Thanh Man ជឿជាក់ថា ជាមួយតួនាទីនិងកិត្យានុភាពរបស់ខ្លួន បណ្ដាព្រះតេជ្ជគុណ ព្រះសង្ឃ និងអាចារ្យ រួមជាមួយជនរួមជាតិខ្មែរគ្រប់រូប នឹង បន្តរួមចំណែកយ៉ាងជាក់ស្ដែងថែមទៀតទៅក្នុងបុព្វហេតុមហាសាមគ្គីជាតិទាំង មូល កសាងនិងការពារមាតុប្រទេសអោយកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ