ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) -នាថ្ងៃទី១៧ ខែមិថុនា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ដឹកនាំប្រតិភូរដ្ឋសភាវៀតណាមនៅអង្គភាព ទីក្រុង Can Tho អញ្ជើញមានជំនួបសំណេះសំណាលអ្នកបោះឆ្នោតក្រោយពីការបិទ បញ្ចប់សម័យប្រជុំលើកទី ៥ នៃរដ្ឋសភាវៀតណាមនីតិកាល ១៤ នៅខ័ណ្ឌ Thot Not ទីក្រុង Can Tho។
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិលោក Tran Thanh Man ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho - ảnh 1 ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិលោក Tran Thanh Man អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

លោក Tran Thanh Man បានអះអាងថា ក្នុងរយៈកន្លងទៅ ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនិងការខ្ជះខ្ជាយត្រូវបានធ្វើយ៉ាងតឹងរឹងក្រោមការដឹកនាំរបស់ បក្សនិងរដ្ឋ។ ក្នុងឱកាសនេះ លោក Tran Thanh Man បានរំលឹកឡើង វិញនូវស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៧ និងបណ្តា ខែដើមឆ្នាំ២០១៨ ព្រមទាំងចែករំលែកជាមួយអ្នកបោះឆ្នោតនូវការលំបាកនានា ដែលត្រូវជំនះពុះពារនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ