ប្រធានគណៈចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានប្រកាសលទ្ធផលនៃមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម

(VOVWORLD) -  អញ្ជើញជូនដំណឹងអំពីជោគជ័យដ៏ផ្លែផ្កានៃមហាសន្និ បាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម  លោកស្រី Truong Thi Mai  បានបញ្ជាក់ថាមហាសន្និបាតលើកនេះ គឺជាព្រឹត្តិការណ៍ពិសេសមួយដែលគូសសញ្ញាអំពីដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងដាក់ចេញគោលដៅដើម្បីនាំប្រទេសជាតិក្លាយទៅជាប្រទេសអភិវឌ្ឍន៍និងមានប្រាក់ចំណូលមធ្យមខ្ពស់ផងដែរ។
ប្រធានគណៈចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានប្រកាសលទ្ធផលនៃមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម  - ảnh 1ប្រធានគណៈចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញទទួលជួបជាមួយលោក បុព្វជិក Tran Xuan Manh (រូបថត៖ VNA) 

នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានគណៈចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូ   គណៈកម្មាធិការសាមគ្គីភាពកាតូលិកវៀតណាម ដែលដឹកនាំដោយបុព្វជិកសាសនា Tran Xuan Manh អនុប្រធានមិនទំនាញការនៃគណៈកម្មាធិ ការមជ្ឈិមរណសិរ្យមាតុភូមិ វៀតណាម និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពកាតូលិកវៀតណាម។

អញ្ជើញជូនដំណឹងអំពីជោគជ័យដ៏ផ្លែផ្កានៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម  លោកស្រី Truong Thi Mai  បានបញ្ជាក់ថាមហាសន្និបាតលើកនេះ គឺជាព្រឹត្តិការណ៍ពិសេសមួយដែលគូសសញ្ញាអំពីដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងដាក់ចេញគោលដៅដើម្បីនាំប្រទេសជាតិក្លាយទៅជាប្រទេសអភិវឌ្ឍន៍និងមានប្រាក់ចំណូលមធ្យមខ្ពស់ផងដែរ។

លោកស្រីក៏បានគូសបញ្ជាក់ថានេះគឺជាសេចក្តីសម្រេចចិត្តនៃបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរបស់វៀតណាម ហើយថែមទាំងអះអាងថា ដើម្បីធ្វើឲ្យជាក់ស្តែងនូវគោលដៅទាំងនេះ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការ និងការចូលរួមទាំងកម្លាំងកាយចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងនោះមានការចូលរួមវិភាគទានរបស់គណៈកម្មាធិការសាមគ្គីភាពកាតូលិកវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ