ប្រធានគណៈបេសកកម្មអ.ស.បប្រចាំនៅស៊ីរីចោទប្រកាន់ភាគីជំលោះទាំងពីរមិនការពារជនស៊ីវិល

VOV-នាថ្ងៃទី១៨សីហា ប្រធានគណៈបេសកកម្មអ.ស.បប្រចាំនៅស៊ីរីឧត្តមសេនីយ៍
Babacar Gaye បានចោទប្រកាន់ថា៖កងទ័បរដ្ឋាភិបាលស៊ីរីនិងកំលាំងឡើបច់ះបោរ
នៅប្រទេសនេះសុទ្ធតែមិនការពារជនស៊ីវិល។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន
នៅ Damascus លោក Gaye បានអះអាងថា ភាគីទាំងពីរសុទ្ធតែមានកាតព្វកិច្ចត្រូវបាន
កំណត់ក្នុងច្បាប់មនុស្សធម៍អន្តរជាតិគឺធានាថាជនស៊ីវិលត្រូវបានការពារ។ ប៉ុន្តែបណ្ដា
កាតព្វកិច្ចនោះមិនបានគោរពឡើយ។ លោកក៏បង្ហាញការអស់សង្ឃឹមពីព្រោះគណៈ
បេសកកម្មរបស់ អ.ស.បមិនទទួលបានគោលដៅគឺបញ្ឈប់អំពើហឹង្សានៅស៊ីរី។ ប៉ុន្តែលោកនៅឲ្យដឹងថាអ.ស.បនៅតែសន្យារួមចំណែកទៅក្នុងការខំប្រឹងប្រែងសន្តិភាព
នៅស៊ីរីតាមរយៈការជំរុញសន្ទនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ