ប្រធានឌូម៉ាជាតិរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែធ្នូ គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិរុស្ស៊ី (ពោលគឺរដ្ឋ សភាសហព័ន្ធរុស្ស៊ី) ដឹកនាំដោយប្រធានឌូម៉ាជាតិលោក Vyacheslav Viktorovich Volodin បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែធ្នូ តាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ប្រធានឌូម៉ាជាតិរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ទិដ្ឋភាពនៃជំនួបចរចារវាងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក V. V. Volodin (រូបថត៖ VOV)

ក្នុងរយៈពេល ទស្សនកិច្ចលើកនេះ ប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Viktorovich Volodin បានអញ្ជើញជួបចរចាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ផងដែរ។

        នៅជំនួបទាំងនេះ ភាគីទាំងពីរបានអះអាងថា នឹងធ្វើអស់ពីសមត្ថភាពដើម្បី គាំទ្រទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតក្របខ័ណ្ឌ គតិយុត្តប្រកបដោយភាពងាយស្រួលដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផង ដែរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតគណៈ កម្មាធិការសហប្រតិបតិ្តការអន្តរសភារវាងរដ្ឋសភាវៀតណាមជាមួយឌូម៉ាជាតិ រុស្ស៊ី។ នេះជាលើកដំបូងដែលរដ្ឋសភាវៀតណាមបង្កើតយន្តការសហប្រតិបតិ្តការ អន្តរសភាទ្វេភាគីជាមួយរដ្ឋសភានៃប្រទេសផ្សេងមួយ។ ប្រការនេះបានបង្ហាញនូវ កម្រិតជឿទុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ក៏ដូចជាការ ប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបតិ្តការអន្តរសភារវាងប្រទេសទាំងពីរផងដែរ។

        ក្នុងឱកាសនេះដែរ គណៈប្រតិភូជាន់ខ្ពស់ឌូម៉ាជាតិរុស្ស៊ីបានអញ្ជើញ ដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលី ដាក់កម្រងផ្កានិង ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅក្នុងប្រាង្គតម្កល់សព ហើយអញ្ជើញទៅ ទស្សនាកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅក្នុងវិមានប្រធានរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ