ប្រធានថ្មីរសប់មហាសន្និបាត អ.ស.ប បានកំណត់អាទិភាពនៃការធ្វើ សកម្មភាព ចំនួន ៧

(VOVWORLD) - នាថ្ងៃទី១៨ខែកញ្ញា នៅទីក្រុងញូវយ៉ក (ប្រទេសអាមេរិក)មហាសន្និបាត អង្គការសហប្រជាជាតិអាណត្តិថ្មីត្រូវបានបើករួមជាមួយនឹងការសន្យារបស់ លោកប្រធានថ្មីថានាឆ្នាំក្រោយលោកនឹងធ្វើឲ្យអង្គការពិភពលោកនេះកាន់តែខិតជិតគ្នាជា មួយប្រជាជនថែមទៀតដើម្បីលើកទឹកចិត្តឲ្យពួរគេមានអារម្មណ៍ ធ្វើជាម្ចាស់ព្រមទាំង ផ្តល់នូវការគាំទ្រច្រើនថែមទៀតជូនអ.ស.បផងដែរ។
ប្រធានថ្មីរសប់មហាសន្និបាត អ.ស.ប បានកំណត់អាទិភាពនៃការធ្វើ សកម្មភាព ចំនួន ៧ - ảnh 1 ប្រធានមហាសន្និបាត អ.ស.ប លោកស្រី Fernanda Espinosa

ថ្លែងមតិនៅក្នុងមហាសន្និបាតនីតិកាលទី៧៣ រួមមានសមាជិកចំនួន ១៩៣ ប្រទេស ប្រធានមហាសន្និបាត អ.ស.ប លោកស្រី Fernanda Espinosa បានឲ្យ ដឹងថា ការងារសំខាន់ៗរបស់លោកស្រីនាឆ្នាំខាងមុខគឺផ្តោតទៅលើការឆ្លើយតប នឹងតម្រូវការរបស់ប្រជាជនដោយមានគោលបំណងចង់ឲ្យបង្កើតយន្តការដឹកនាំ ពហុភាគីមួយដ៏ខ្លាំងក្លាសំដៅធានាសង្គមប្រកបដោយសន្តិភាព សមភាព និងចីរភាពថែមទៀត។   លោកស្រី Fernanda Espinosa បានអំពាវនាវឱ្យបណ្តា ប្រទេស ជាសមាជិក អ.ស.ប រួមដៃជាមួយគ្នាកសាងពិភពលោកប្រកបដោយ សមភាព សេរីភាពនិងនិរន្តរភាពថែមទៀត ទន្ទឹមនឹងនោះលោកស្រីក៏បានកំណត់ អាទិភាពនៃ ការធ្វើសកម្មភាពចំនួន ៧ នាឆ្នាំខាងមុខ រួមមាន បង្កើនសមភាព យែនឌ័រជម្រុញនិងអនុវត្តនូវសន្ធិសញ្ញាសកលលោកថ្មីស្តីអំពីការធ្វើចំណាកស្រុកនិង ជនភៀសខ្លួនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ