ប្រធានធនាគារពិភពលោក លោក Jim Yong Kim ប្រកាស​លាលែង​ពីមុខ​តំណែង

(VOVWORLD) -លោក Jim Yong Kim បានសង្កត់ធ្ងន់ថា លោកមានកិត្តិយសយ៉ាងខ្លាំងនៅពេលធ្វើជាប្រធាន WB។
ប្រធានធនាគារពិភពលោក លោក Jim Yong Kim ប្រកាស​លាលែង​ពីមុខ​តំណែង - ảnh 1 ប្រធានធនាគារពិភពលោក (WB) លោក Jim Yong Kim (Reuters)

នាថ្ងៃទី ៧ ខែមករា ប្រធានធនាគារពិភពលោក (WB) លោក Jim Yong Kim បានប្រកាសលាលែងពីមុខតំណែងនាខែកុម្ភៈ មុនពេលបញ្ចប់អាណត្តិ ជាង ៣ ឆ្នាំ។ លោក Jim Yong Kim បានសង្កត់ធ្ងន់ថា លោកមានកិត្តិយសយ៉ាងខ្លាំងនៅពេលធ្វើជាប្រធាន WB។ តាមលោកថាWB គឺជាអង្គការពិសេស ដោយគៀងគរ "មនុស្សដែលជក់ចិត្តបូជាអស់មួយជីវិតសម្រាប់បេសកកម្មបញ្ចប់ភាពក្រីក្រវេទនា"។

ក្នុងសេចក្ដីប្រកាសមួយ WB បានឲ្យដឹងថានាយិការប្រតិបត្តិ WB លោកស្រី Kristalina Georgieva កាន់មុខដំណែងជាប្រធានស្ដីទី ក្រោយពេលលោក Kim Yong Kim ចាកចេញពីតំណែងនាថ្ងៃទី ១ ខែកុម្ភៈខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ