ប្រធានាធិបតី Abdel Fattah al-Sisi ជាប់ឆ្នោតជាផ្លូវការក្នុងអាណត្តិទី ២

(VOVWORLD) - នាថ្ងៃទី ២ មេសា ស្ថាប័នជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីប (NEA) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៨។ 
ប្រធានាធិបតី Abdel Fattah al-Sisi ជាប់ឆ្នោតជាផ្លូវការក្នុងអាណត្តិទី ២  - ảnh 1 ប្រធានាធិបតី Abdel Fattah al-Sisi ជាប់ឆ្នោតជាផ្លូវការក្នុងអាណត្តិទី ២ 

នាថ្ងៃទី ២ មេសា ស្ថាប័នជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីប (NEA) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៨។ តាមនោះ ប្រធានាធិបតីកាន់អំណាច លោក Abdel Fattah el-Sisi បានជាប់ឆ្នោត ជាថ្មីម្តងទៀតក្នុងអាណត្តិទី ២ ដោយទទួលសម្លេងគាំទ្រចំនួន ៩៧%។ នេះជាលទ្ធផលមិនគួរឲ្យភ្ញាក់ផ្អើលទេដោយសារគិត្យានុភាពនិងបណ្ដាស្នាដៃដែលទទួលបានក្នុងអាណត្តិទី ១ ថ្នាក់ដឹកនាំអេហ្ស៊ីបត្រូវបានព្យាករណ៍មិនប្រឈមមុខនឹងការសាកល្បងណាមួយឡើយ។ ក្នុងអាណត្តិថ្មី លោក el-Sisi ត្រូវប្រឈមមុខនឹងការគំរាមកំហែងពីលទ្ធិភេរវកម្មខឿនសេដ្ឋកិច្ចនៅមិនទាន់រួចផុតពីដំណាក់កាលអាប់អួរនៅឡើយហើយជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាកលំបិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ