ប្រធានាធិបតី Bangladesh ទៅបំពេញទស្សនកិច្ចនៅឥណ្ឌាជំរុញទំនាក់ទំនងទ្វេភាគី
![ប្រធានាធិបតី Bangladesh ទៅបំពេញទស្សនកិច្ចនៅឥណ្ឌាជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_12_19/19122014135024-1 the gioi 19-12.jpg) |
ប្រធានាធិបតី Bangladesh ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា |
(VOV)_ប្រធានាធិបតី Bangladesh លោក Abdul Hamid បានមកដល់ទីក្រុង
New Delhi នាថ្ងៃទី១៨ធ្នូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ក្នុងរយៈ
ពេល៦ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសឥណ្ឌា
បានអោយដឹងថា៖ លោកប្រធានាធិបតី Abdul Hamid នឹងមានជំនួបចរចារជាមួយ
ប្រធានាធិបតី រដ្ឋមន្ត្រីការបរទេសនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់ឥណ្ឌា។
ដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិបតី Abdul Hamid បានប្រព្រឹត្តទៅក្នុងកាលះ
ទេសះដែលឥណ្ឌាកំពុងខំប្រឹងប្រែងជំរុញកិច្ចព្រមព្រៀងព្រំដែនគោក ( LBA ) ជាមួយ Bangladesh ៕