ប្រធានាធិបតី Duterte ស្នើរឲ្យកងទ័ពអាមេរិកត្រៀមរៀបចំដកចេញពីហ្វីលីពីន


ប្រធានាធិបតី Duterte ស្នើរឲ្យកងទ័ពអាមេរិកត្រៀមរៀបចំដកចេញពីហ្វីលីពីន - ảnh 1
ប្រធានាធិបតី Duterte ស្នើរឲ្យកងទ័ពអាមេរិកត្រៀមរៀបចំដកចេញពីហ្វីលីពីន (VNA)

(VOVworld) – នាថ្ងៃទី ១៦​ ធ្នូ ក្នុងកាយវិការដែលមានលទ្ធភាពភាគច្រើននឹងបន្ត
 ធ្វើឲ្យទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគីអាក្រក់ទៅៗ ប្រធានាធិបតីហ្វីលីពីន លោក
Rodrigo Duterte បានប្រកាសជាមួយអាមេរិកថា៖ វ៉ាស៊ីនតោនគប្បីត្រៀមខ្លួន
ជាស្រេចសំរាប់ការលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិសំខាន់
 រវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅសន្និសីទកាសែតមួយបន្ទាប់ពីដំណើរទស្សន
កិច្ចនៅកម្ពុជានិងសឹង្ហបុរី ប្រធានាធិបតី  Duterte បានប្រកាសថា៖ អាមេរិកត្រៀម
 រៀបចំលុចចោលរាល់កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកងកំលាំងរវាងហ្វីលីពីននិង
 អាមេរិក ឯកសារសហប្រតិបត្តិការការពារជាតិដែលភាគីទាំងពីរបានចុះហត្ថលេ
 ខានាឆ្នាំ ១៩៩៨​ អនុញ្ញាតឲ្យកងទ័ពអាមេរិកដាក់ពង្រាយជាប្រចាំឆ្នាំនៅប្រទេស
 អាស៊ី-អាគ្នេយ៍សំដៅបំរើការធ្វើសមយុទ្ធរួមនិងសកម្មភាពជួយសង្គ្រោះធម្មជាតិ។
លោកក៏បានអះអាងថា៖ ហ្វីលីពីនអាចឈរជើងដោយខ្លួនឯងដោយមិនត្រូវការ
ប្រាក់របស់អាមេរិកបន្ទាប់ពីស្ថាប័ន្ធផ្តល់ជំនួយរបស់អាមេរិកបានសម្រេចមិនផ្គត់
ផ្គង់ហិរញ្ញវត្ថុសំរាប់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ