ប្រធានាធិបតី Hugo Chavez មិនអាចដំណើរពិធីសច្ចាប្រនិធានទទួលដំណែងចំកាលកំណត់

(VOVworld) – នាថ្ងៃទី ៨ មករា រដ្ឋាភិបាល Venezuela បានទទួលស្គាល់ថា៖ ប្រធានា
ធិបតីប្រទេសនេះ លោក Hugo Chavez ដែលជាប់ឆ្នោតជាថ្មីម្តងទៀត នឹងមិនអាច
ដំណើរពិធីសច្ចាប្រនិធានទទួលដំណែងចំកាលកំណត់ នាថ្ងៃទី ១០ មករា នៅ
រដ្ឋសភា Venezuela ដោយសារមូលហេតុសុខភាព។ ព័ត៌មាននេះត្រូវ បាននាំចេញ​ ក្នុងលិខិតមួយរបស់អនុប្រធានាធិបតី Venezuela លោក Nicolas Maduro និងត្រូវ
បានប្រធានរដ្ឋសភា Venezuela លោក Diosdado Cabello ប្រកាស ក្នុងសម័យប្រជុំ
ប្រចាំខែរបស់រដ្ឋសភានៃប្រទេសនេះ។ តាមមាត្រា លេខ ២៣១ របស់រដ្ឋធម្មនុញ្ញ
Venezuela ថា៖ ប្រធានាធិបតី Chavez នឹងធ្វើ សច្ចាប្រនិធានទទួលដំណែងចំពោះ
មុខតុលាការកំពូល ក្រោយពីថ្ងៃទី ១០ មករា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ