ប្រធានាធិបតី J.Biden៖ ទំនាក់ទំនងអាមេរិក-ចិនដើរតាម​ទិសដៅ​​ត្រឹម​ត្រូវ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៩ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា ទំនាក់ទំនងរវាងអាមេរិក-ចិនបានដើរតាមទិសដៅត្រឹមត្រូវ ប៉ុន្តែលោកមិនឃើញវឌ្ឍនភាពណាមួយនៅក្នុងដំណើរទស្សនកិច្ចថ្មីបំផុតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង។ 
ប្រធានាធិបតី J.Biden៖ ទំនាក់ទំនងអាមេរិក-ចិនដើរតាម​ទិសដៅ​​ត្រឹម​ត្រូវ - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា ទំនាក់ទំនងរវាងអាមេរិក-ចិនដើរតាមទិសដៅត្រឹមត្រូវ។ (រូបថត៖ AFP/VNA)

យោងតាមមេដឹកនាំអាមេរិក ប្រទេសទាំងពីរបានយល់ព្រមរក្សាស្ថិរភាពនៃការប្រកួតប្រជែងគ្នា ប៉ុន្តែមិនទាន់មានជំហានទម្លុះទម្លាយណាមួយដែលគួរឲ្យកត់សម្គាល់នោះទេ។

សេចក្តីប្រកាសរបស់ប្រធានាធិបតី J.Biden ត្រូវបាននាំចេញបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Blinken បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (១៨-១៩ មិថុនា) ទៅកាន់ទីក្រុងប៉េកាំង។ នៅទីនោះ លោកបានជួបពិភាក្សាជាមួយសមភាគីចិន លោក Qin Gang ជួបជាមួយប្រធានការិយាល័យមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិន លោក Wang Yi និងជួបជាមួយប្រធានរដ្ឋចិនលោក Xi Jinping។ នៅក្នុងជំនួបទាំងនេះ មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្តែងក្តីសង្ឃឹមអំពីទំនាក់ទំនងទ្វេភាគី អភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំ ហើយជឿជាក់ថា ប្រទេសទាំងពីរអាចជំនះរាល់ការលំបាក និងស្វែងរកវិធីសាស្ត្រសមស្រប ដើម្បីរួមគ្នាអភិវឌ្ឍក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមានផលប្រយោធន៍ទៅវិញទៅមក។ រដ្ឋមន្ត្រី Blinken បានវាយតម្លៃកិច្ចសន្ទនាជាមួយរដ្ឋមន្ត្រី Qin Gang ថា "ស្មោះត្រង់ សំខាន់ និងស្ថាបនា"។

ដំណើរទស្សនកិច្ចនេះក៏ត្រូវបានចាត់ទុកថា អាចបង្កើតបុព្វបទសម្រាប់ជំនួបរវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងកិច្ចប្រជុំកំពូលពហុភាគីនៅចុងឆ្នាំ២០២៣នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ