ប្រធានាធិបតី Maldives ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា

ប្រធានាធិបតី Maldives លោក Mohamed Waheed នាថ្ងៃទី ១២ ឧសភា បានទៅបំពេញទស្សន
កិច្ចនៅឥណ្ឌា និងមានការចរចារជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Manmohan
Singh។ នេះគឺជាដំណើរទស្សនកិច្ច នៅប្រទេសក្រៅលើកដំបូងរបស់លោក Waheed ពីពេល
ដែល លោកឡើងក្តាន់អំណាច​ នាខែកុម្ភៈឆ្នាំ ២០១២។ ក្នុងការចរចារនៅទីក្រុង New  Dehli  ប្រធានាធិបតី Waheed បានជូនដំណឹង ជាមួយនាយករដ្ឋមន្ត្រី Singh អំពីស្ថនការណ៍
នយោបាយនាបច្ចុប្បន្ននៅ Maldives និងបណ្ដាបញ្ហាទាន់ទិនដល់ គណៈកម្មាធិការស៊ើប
អង្កេតជាតិ (NCI) ដែលត្រូវបានរដ្ឋាភិបាល Maldives បង្កើត ដើម្បីស៊ើបអង្កេតអំពីមូលហេតុ នៃការធ្វើរដ្ឋប្រហារនសថ្ងៃទី ២ កម្ភៈ ២០១២។​ លោក Waheed ក៏បានសម្តែងនូវកិច្ចសន្យា ចំពោះប្រជាធិបតេយ្យ នឹងរៀបចំបណ្ដាការបោះឆ្នោត។ នាយករដ្ឋមន្ត្រី Singh បានសន្យាថា៖ ឥណ្ឌានឹងបន្តគាំទ្រយ៉ាងខ្លាំងឲ្យការអភិវឌ្ឍន៍របស់ Maldives និង បញ្ចាក់ថា៖ សន្តិភាពនិង
ស្ថិរភាពនៅ Maldives មានសារៈសំខាន់ពិសេសចំពោះឥណ្ឌា៕

ប្រធានាធិបតី Maldives ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា - ảnh 1
ប្រធានាធិបតី  Maldives លោក  Mohamed Waheed (Image: vietnamplus.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ