ប្រធានាធិបតី Park Geun-hye នឹងទៅបំពេញទស្សកិច្ចនៅអាមេរិក

(VOVworld) – នាថ្ងៃទី ១២ មិនា អ្នកនាំពាក្យនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង បាន
ឲ្យដឹងថា៖ ប្រធានាធិបតីថ្មីរបស់ប្រទេសនេះ លោកស្រី Park Geun-hye នឹងទៅបំពេញ
ទស្សកិច្ចនៅអាមេរិក នាដើមខែ ឧសភា ខាងមុខ តាមសេចក្តី អញ្ជើញរបស់ប្រធានា
ធិបតីអាមេរិក លោក Barack Obama ។ នេះគឺជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជា
លើកដំបូងរបស់លោកស្រី Park Geun-hye ។ តាមប្រពៃណី បន្ទាប់អាមេរិកប្រធានា
ធិបតីកូរ៉េខាងត្បូងនឹងទៅបំពេញទស្សកិច្ចនៅចិន ជប៉ុន និងរុស្ស៊ី។ នេះគឺជាមហា
អំណាចចំនួន ៤ ដែលចូលរួមការចរចារ ៦ ភាគី  អំពី​ បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
តាមគំរោង លោកស្រី Park Geun-hye នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុននិងនាយក
រដ្ឋមន្ត្រីចិននៅរដ្ឋធានី Seoul នាខែ ឧសភា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ