ប្រធានាធិបតី Putin បានចាត់ទុកថាសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនពិបាកកើតមានឡើង

ប្រធានាធិបតី Putin បានចាត់ទុកថាសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនពិបាកកើតមានឡើង - ảnh 1
ប្រធានាធិបតី Putin បានចាត់ទុកថាសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនពិបាកកើតមានឡើង (AFP)


        Vovworld-ឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍​ Russia-1 ក្នុងឱកាសទិវា​ការពារ
មាតុប្រទេស នាយប់ថ្ងៃទី២៣កុម្ភៈស្ដីពីទំនាក់ទំនងជាមួយអ៊ុយក្រែន បញ្ហាគ្រីមេនិង
កិច្ចព្រមព្រៀងក្រុង Minsk ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាត់ទុកថា
សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាសេណារីអូស្ញើបស្ញែង​មួយនិងពិបាកអាចកើតមាន
ឡើង។ ពិចារណាអំពីសេចក្តីប្រកាសដណ្ដើម​យក​ឡើងវិញគ្រីមេរបស់ប្រធានាធិបតី
អ៊ុយក្រែនលោក Petro Poroshenko មុននោះ​នាថ្ងៃដដែល ប្រធានាធិបតី Putin បានឲ្យ
ដឹងថា សេចក្តីប្រកាសនេះមានចរិត​លក្ខណៈសងសឹកតែប៉ុណ្ណោះទេ មិនមែនជាការ
ដណ្ដើមយកឡើងវិញដំបន់ណា​មួយឡើយ។

        នាថ្ងៃដដែលអ៊ុយក្រែនបានប្រកាសថា មិនទាន់ដកអាវុធធុនធ្ងន់ចេញពី​ដំបន់
Donbass នៅភាគខាងកើតអ៊ុយក្រែនបានឡើយ ខណៈដែលបទឈប់​បាញ់​មិនទាន់
បានគោរពនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ