ប្រធានាធិបតី Venezuela ឈរឈ្មោះជាផ្លូវការប្រជែងក្នុងការបោះឆ្នោត

(VOVWORLD) - នាថ្ងៃទី ២៧ កុម្ភៈ ប្រធានាធិបតី Venezuela លោក Nicolas Maduro បានឈរឈ្មោះជាផ្លូវការប្រជែងក្នុងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២២ មេសា ខាងមុខ។ 
ប្រធានាធិបតី Venezuela ឈរឈ្មោះជាផ្លូវការប្រជែងក្នុងការបោះឆ្នោត - ảnh 1 ប្រធានាធិបតី Venezuela ឈរឈ្មោះជាផ្លូវការប្រជែងក្នុងការបោះឆ្នោត

(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ ប្រធានាធិបតី Venezuela លោក Nicolas Maduro បានឈរឈ្មោះជាផ្លូវការប្រជែងក្នុងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២២ មេសា ខាងមុខ។ នៅក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) ប្រធានាធិបតី Venezuela បានដាក់ពាក្យសុំចូលរួមក្នុងការបោះឆ្នោត ក៏ដូចជា ផែនការអភិវឌ្ឍន៍ប្រទេសជាតិដំណាក់កាល ២០១៩-២០២៥។ ឥឡូវនេះ ប្រធានាធិបតីកាន់អំណាច Maduro ទទួលបានការគាំទ្ររបស់គណបក្សសង្គម និយម Venezuela ឯកភាព (PSUV) ក៏ដូចជាគណបក្សនយោបាយផ្សេងៗទៀត និងចលនាឆ្វេងនិយមផងដែរ។ តាមផែនការ ការបោះឆ្នោតប្រធានាធិបតីនៅ Venezuela នឹងប្រព្រឹត្តទៅនាថ្ងៃទី ២២ មេសា ខាងមុខ ហើយមានលទ្ធភាពជា ច្រើនដែលលោក Maduro នឹងដណ្តើមបានជ័យជំនះក្នុងកាលៈទេសៈភាគីប្រឆាំង បានបដិសេធការចូលរួមការបោះឆ្នោតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ