ប្រធានាធិបតី Yemen ស្នើរឲ្យរៀបចំការចរចារនៅ Saudi Arabia
![ប្រធានាធិបតី Yemen ស្នើរឲ្យរៀបចំការចរចារនៅ Saudi Arabia - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_04/abed_rabbo_mansour_hadi1.jpg) |
ប្រធានាធិបតី Yemen ស្នើរឲ្យរៀបចំការចរចារនៅ Saudi Arabia (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ មិនា ប្រធានាធិបតី Yemen លោក Abedrabbo Mansour Hadi បានអំពាវនាវដំណើរការចរចារសម្រុះសម្រួលដែល អ.ស.ប. ធ្វើជាអ្នកកណ្ដាល
នៅអារ៉ាប់ប៊ីសារអ៊ូឌីត បើសិនជា បណ្ដាភាគីនយោបាយនៅ Yemen មិនទទួលបាន កិច្ចព្រមព្រៀងស្តីពីទីកន្លែងជួបចរចារនៅក្នុងប្រទេស។ មុននោះ ប្រធានាធិបតី Hadi បានស្នើរឲ្យចាប់ផ្តើមការចរចារឡើងវិញនៅទីក្រុង Aden ឬ ទីក្រុង Taez ដែលជា ទីកន្លែងស្ថិតក្រៅការត្រួតពិនិត្យរបស់កំលាំងពួកឧទ្ទាមឥស្លាម Houthi។ ប៉ុន្តែ លោក បានអំពាវនាវឲ្យផ្លាស់ប្តូរទីកន្លែងជួបចរចារទៅអារ៉ាប់ប៊ីសារអ៊ូរឌីតដោយសារភាគីប្រឆាំង មួយចំនួនមិនយល់ព្រមទីកន្លែងចំនួន ២ ពោលខាងលើ។ ក្នុងពេលនោះ កំលាំងពួក
ឧទ្ទាមឥស្លាម Houthi បានប្រឆាំងជំទាស់ការផ្លាស់ប្តូរទីកន្លែងជួបចរចារ។ គណៈបក្ស
មហាសន្និបាតប្រជាជនទូទាំងប្រទេស (GPC) នៃអតីតប្រធានាធិបតី Ali Abdullah Saleh ដែលជាអ្នកត្រូវបានចោទប្រកាន់ជួយឧបត្ថម្ភកំលាំងពួកឧទ្ទាមនោះ បានព្រមាន ថា៖ លោកនឹងធ្វើពហិការរាល់ការចរចារដែលត្រូវបានរៀបចំឡើងនៅឯបទេស៕