ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក Joe Biden ជ្រើស​រើស​មុខតំណែង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាមនុស្ស

(VOVWORLD) - នៅថ្ងៃទី ៦ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានជ្រើសរើសលោក Xavier Becerra អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា ធ្វើជារដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាមនុស្ស។ 
ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក Joe Biden ជ្រើស​រើស​មុខតំណែង​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាមនុស្ស - ảnh 1 លោក Xavier Becerra មានអាយុ ៦២ ឆ្នាំ ហើយធ្លាប់បានបម្រើការ ក្នុងរយៈពេល ១២ អាណត្តិរបស់រដ្ឋសភា និងជាតំណាងទីក្រុង Los Angeles (រូបថត៖ TTXVN)

នេះគឺជាការភ្ញាក់ផ្អើលមួយ ដោយសារតែជាមួយប្រវត្តិរូបអាជីពរបស់លោកទាក់ទងនឹងបញ្ហាយុត្តិធម៌ព្រហ្មទណ្ឌ ការធ្វើអន្តោប្រវេសន៍ និងគោលនយោបាយពន្ធនោះ លោក Xavier Becerra ត្រូវបានគេរំពឹងទុកជាយូរមកហើយថា ជាបេក្ខជនសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក។ លោក Xavier Becerra មានអាយុ ៦២ ឆ្នាំ ហើយធ្លាប់បានបម្រើការ ក្នុងរយៈពេល ១២ អាណត្តិរបស់រដ្ឋសភា និងជាតំណាងទីក្រុង Los Angeles មុនពេលក្លាយជា អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា នៅឆ្នាំ ២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ