ប្រធានាធិបតី លោក D. Trump បញ្ជាក់​ជាថ្មី​ការប្តេជ្ញាចិត្ត​នាំមកនូវ​កិច្ចព្រមព្រៀងប្រកបដោយ យុត្តិធម៌សម្រាប់សហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ៧ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក D. Trump បាន ប្តេជ្ញាចិត្តសារជាថ្មីថា នឹងនាំមកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រកបដោយ យុត្តិធម៌សម្រាប់សហរដ្ឋអាមេរិក ព្រមទាំងអះអាងថា សហរដ្ឋអាមេរិកមិនត្រឹមតែរងការកេងប្រវ័ញ្ចរបស់បច្ចាមិត្តប៉ុណ្ណោះទេ ថែមទាំងមិត្តភក្តិរបស់ខ្លួនទៀតផង។
ប្រធានាធិបតី លោក D. Trump បញ្ជាក់​ជាថ្មី​ការប្តេជ្ញាចិត្ត​នាំមកនូវ​កិច្ចព្រមព្រៀងប្រកបដោយ យុត្តិធម៌សម្រាប់សហរដ្ឋអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិកលោក D. Trump  (រូបថត៖ TTXVN)

ថ្លែង ក្នុងសន្និសីទកាសែតនៅសេតវិមាន លោកប្រធានាធិបតី Trump បានមានប្រសាសន៍ថា៖ សហរដ្ឋអាមេរិកកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងធំ ៗ ចំនួន ៧ ។ ទោះយ៉ាងណាលោក Trump មិនបានបញ្ជាក់ពីកិច្ចព្រមព្រៀងនោះឡើយ។ លោកប្រធានាធិបតី Trump ក៏បានលើកឡើងពីគំនិតផ្ដូចដើមអំពីការបែងចែកខឿនសេដ្ឋកិច្ចរសហរដ្ឋអាមេរិកនិងចិន ដោយចាត់ទុកថា សហរដ្ឋអាមេរិកនឹងមិនខាតបង់ ប្រសិនបើប្រទេសទាំងពីរមិនធ្វើការដោះដូរពាណិជ្ជកម្មជាមួយគ្នានោះ។ លើសពីនេះ លោកប្រធានាធិបតី Trump ក៏បានបន្តរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលបានធ្វើការកេងប្រវ័ញ្ចលើសហរដ្ឋអាមេរិកទាំងលើវិស័យពាណិជ្ជកម្ម និងយោធាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបានចាត់ទុកថាសហរដ្ឋអាមេរិកកំពុងចំណាយប្រាក់ភាគច្រើនសម្រាប់ណាតូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ