ប្រធានាធិបតី លោក Donald Trump៖ ភារកិច្ចរបស់យោធាគឺការពារផលប្រយោជន៍ស្លាប់រស់របស់សហរដ្ឋអាមេរិក

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់យោធាអាមេរិកគឺការពារយ៉ាងប្ដូរផ្ដាច់ប្រទេសជាតិចំពោះសត្រូវនៅខាងក្រៅទាំងអស់។
ប្រធានាធិបតី លោក Donald Trump៖ ភារកិច្ចរបស់យោធាគឺការពារផលប្រយោជន៍ស្លាប់រស់របស់សហរដ្ឋអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ TTXVN)

នាថ្ងៃទី ១៣ ខែមិថុនា ប្រធា នាធិបតីអាមេរិក លោក Donald Trump បានថ្លែងសុន្ទរកថាទៅកាន់នាយទាហានជាង ១ ពាន់នាក់ ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានយោធាអាមេរិក នៅ ទីក្រុងញូវយ៉ក។ នៅទីនេះ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់យោធាអាមេរិកគឺការពារយ៉ាងប្ដូរផ្ដាច់ប្រទេសជាតិចំពោះសត្រូវនៅខាងក្រៅទាំងអស់។ លោក Trump បានអះអាងថា ភារកិច្ចរបស់កងកម្លាំងយោធាអាមេរិកមិនមែនជាការដោះស្រាយជម្លោះដ៏យូរអង្វែងនៅតំបន់ឆ្ងាយដាច់ស្រយាលឡើយ។

សេចក្ដីប្រកាសដូចដែលបានពោលខាងលើរបស់ប្រធានាធិបតីលោក Donald Trump ត្រូវបានាំចេញក្នុងបរិបទ ដែលលោកកំពុងប្រឈមមុខនឹងការរិះគន់ ដោយសារផែនការដកយោធាអាមេរិករាប់ពាន់នាក់ចេញពីអាល្លឺម៉ង់ ដែលជាមូលហេតុបង្កើនការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ