ប្រធានាធិបតី លោក Trump បដិសេធ​ក្នុងការ បញ្ជា រៀប​ចំ​ទំនាក់​ទំនង​រវាងប្រធានាធិបតីអ៊ុយក្រែននិងមេធាវី Giuliani

(VOVWORLD) - កាសែត New Yorks Times បានឲ្យដឹងថា ក្នុងសៀវភៅ ដែលនឹងរៀបចំចេញផ្សាយរបស់ខ្លួន លោក Bolton បានសរសេរថានៅក្នុងកិច្ចប្រជុំមួយកាលពីខែ ឧសភាឆ្នាំ ២០១៩ លោកប្រធានាធិបតី Trump បានបញ្ជាឲ្យរូបលោក រៀបចំជំនួបមួយរវាង ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និង លោកមេធាវី Rudy Giuliani។
 
ប្រធានាធិបតី លោក Trump បដិសេធ​ក្នុងការ បញ្ជា រៀប​ចំ​ទំនាក់​ទំនង​រវាងប្រធានាធិបតីអ៊ុយក្រែននិងមេធាវី Giuliani - ảnh 1  ប្រធានាធិបតីអាមេរិកលោក Donald Trump  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 

នាថ្ងៃទី ៣១ ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធការបញ្ជាទីប្រឹក្សាសន្តិសុខជាតិលោក John Bolton ឲ្យរៀបចំជំនួបមួយរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងមេធាវីផ្ទាល់ខ្លួនរបស់លោក Donald Trump គឺលោក Rudy Giuliani។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដូច្នេះ បន្ទាប់ពីកាសែត New Yorks Times បានឲ្យដឹងថា ក្នុងសៀវភៅ ដែលនឹងរៀបចំចេញផ្សាយរបស់ខ្លួន លោក Bolton បានសរសេរថានៅក្នុងកិច្ចប្រជុំមួយកាលពីខែ ឧសភាឆ្នាំ ២០១៩ លោកប្រធានាធិបតី Trump បានបញ្ជាឲ្យរូបលោក រៀបចំជំនួបមួយរវាង ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និង លោកមេធាវីRudy Giuliani។ ប៉ុន្តែ លោក Bolton មិនបានអនុវត្តន៍តាមការបញ្ជានេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ