ប្រធានាធិបតី ហ្ស៊ីមបាវេ លោក Emmerson Mnagagwa ទទួលបានជ័យជំនះសារជាថ្មី

(VOVWORLD) -សាលក្រមរបស់ តុលាការ រដ្ឋធម្មនុញ្ញ ហ្ស៊ីមបាវេគឺជាសេចក្ដីសម្រេចចុងក្រោយ ហើយមិនអាចប្ដឹងទាស់បានឡើយ។ 
ប្រធានាធិបតី ហ្ស៊ីមបាវេ លោក Emmerson Mnagagwa ទទួលបានជ័យជំនះសារជាថ្មី - ảnh 1 ប្រធានាធិបតី ហ្ស៊ីមបាវេ លោក Emmerson Mnagagwa

នាថ្ងៃទី ២៤ សីហា តុលាការ រដ្ឋធម្មនុញ្ញ ហ្ស៊ីមបាវេបានចេញសាលក្រមចុងក្រោយ ដោយច្រានចោលពាក្យបណ្ដឹងរបស់គណបក្សចលនាដើម្បី ផ្លាស់ប្ដូរប្រជាធិបតេយ្យ (MDC) ជំទាស់ ហើយទទួលស្គាល់លទ្ធផលក្នុងការបោះឆ្នោតប្រធានាធិបតីនៃប្រទេសខ្លួននាថ្ងៃទី ៣០ កក្កដាកន្លងទៅ ដែលក្នុងនោះ ប្រធានធិបតីលោក Emmerson Mnagagwa របស់គណបក្សសម្ព័ន្ធជាតិទ្វីបអាហ្វ្រិក ហ្ស៊ីមបាវេ - រណសិរ្សស្នេហាជាតិកាន់អំណាចទទួលបានជ័យជំនះ។

សាលក្រមរបស់ តុលាការ រដ្ឋធម្មនុញ្ញ ហ្ស៊ីមបាវេគឺជាសេចក្ដីសម្រេចចុងក្រោយ ហើយមិនអាចប្ដឹងទាស់បានឡើយ។ រដ្ឋធម្មនុញ្ញ ហ្ស៊ីមបាវេបានចែងថា ប្រធានាធិបតីឈ្នះឆ្នោត លោក Emmerson Mnagagwa អាចស្បថចូលកាន់ដំណែងក្រោយរយៈពេល ៤៨ ម៉ោង តាំងពីពេល តុលាការ រដ្ឋធម្មនុញ្ញចេញសាលក្រមចុងក្រយដោយទទួលស្គាល់លទ្ធផលបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ