ប្រធានាធិបតីកូរ៉េខាងត្បូង៖ ជំនួបកំពូលអាមេរិក - កូរ៉េខាងជើងនឹងជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ"

(VOVWORLD) -លោក Moon បានសម្តែងក្តីសង្ឃឹមចំពោះការដែលថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងត្បូងមានជំនួប បន្ទាប់ពីសន្និសីទកំពូលអន្តកូរ៉េ ហើយ"ការគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប្រាកដជាដើរតាមទិសដៅត្រឹមត្រូវ"។

នាថ្ងៃទី ៩ មិនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអបអរសាទរចំពោះការដែលប្រធានធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានឯកភាពជួបប្រជុំ ហើយវាយតម្លៃថាជំនួបនេះនឹងជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ" ដោយឆ្ពោះទៅរកសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

យោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថា លោក Moon បានសម្តែងក្តីសង្ឃឹមចំពោះការដែលថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងត្បូងមានជំនួប បន្ទាប់ពីសន្និសីទកំពូលអន្តកូរ៉េ ហើយ"ការគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប្រាកដជាដើរតាមទិសដៅត្រឹមត្រូវ"។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត សន្ទស្សន៍ហ៊ុននៃទីផ្សារ មូលបត្រនៅអាស៊ីនាព្រឹកថ្ងៃទី ៩ មិនា បានកើនឡើងជាលំដាប់បន្ទាប់ពីមានព័ត៍ថាប្រធានធិបតីអាមេរិក លោក Donald Trump ឯកភាពជូបប្រជុំជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ