ប្រធានាធិបតីកូរ៉េខាងត្បូង៖ការបន្ថយទ្រង់ទ្រាយសមយុទ្ធរួមជាមួយអាមេរិកមិនមែនជាជម្រើសទេ

(VOVWORLD) - នាថ្ងៃទី២៨ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ឲ្យដឹងថា ការបន្ថយទ្រង់ទ្រាយនៃសមយុទ្ធរួមជាមួយអាមេរិកមិនមែនជាជម្រើស នាបច្ចុប្បន្ន បើទោះបីជាវិធានការនេះអាចត្រូវបានលើកយកមកពិចារណាក្រោយ ពីប្រការដែលលោក Moon ហៅថា “ការបោះជំហានមិនអាចបញ្ច្រាសបានហើយ អាចបានផ្ទៀងផ្ទាត់របស់ស.ប.បកូរ៉េក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ”។
ប្រធានាធិបតីកូរ៉េខាងត្បូង៖ការបន្ថយទ្រង់ទ្រាយសមយុទ្ធរួមជាមួយអាមេរិកមិនមែនជាជម្រើសទេ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក្នុងសន្និសីទកាសែត មុននឹងចេញដំណើទៅបំពេញទស្សនកិច្ចនៅអាមេរិក (រូបថត៖Yonhap/TTXVN) 

(VOVworld) - នាថ្ងៃទី២៨ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ឲ្យដឹងថា ការបន្ថយទ្រង់ទ្រាយនៃសមយុទ្ធរួមជាមួយអាមេរិកមិនមែនជាជម្រើស នាបច្ចុប្បន្ន បើទោះបីជាវិធានការនេះអាចត្រូវបានលើកយកមកពិចារណាក្រោយ ពីប្រការដែលលោក Moon ហៅថា “ការបោះជំហានមិនអាចបញ្ច្រាសបានហើយ អាចបានផ្ទៀងផ្ទាត់របស់ស.ប.បកូរ៉េក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ”។ អញ្ជើញថ្លែងមតិនៅពេលកំពុងធ្វើដំណើបំពេញទស្សនកិច្ចនៅអាមេរិកនោះ ប្រធានាធិបតីលោក Moon Jae-in លើកច្បាស់ថា ការបង្កកកម្មវិធីនុយក្លេអ៊ែរ របស់ស.ប.បកូរ៉េនិងការកាត់បន្ថយបរិមាណ សមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិង អាមេរិកមិនអាចទាក់ទិនជាមួយគ្នាបានឡើយ។លោកបានសង្កត់ធ្ងន់ថា នេះជា ទស្សនៈជាផ្លូវការរបស់អាមេរិកនិងកូរ៉េខាងត្បូង ហើយទស្សនៈនេះមិនទាន់ផ្លាស់ ប្ដូរនៅឡើយ។

        មុននោះ ឧបការីពិសេសទទួលបន្ទុកសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យ ដឹងថាសេអ៊ូលនិងវ៉ាស៊ីនតោនអាចពិចារណាលើការបន្ថយទ្រង់ទ្រាយនៃសមយុទ្ធរួមប្រសិនបើព្យុងយ៉ាងបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ