ប្រធានាធិបតីកូរ៉េខាងត្បូងចាត់បញ្ជូនបេសកជនពិសេសទៅកាន់ ស.ប.ប.ក

(VOVWORLD) -លោក Kim Eui-kyeom បន្តថា បេសកជនពិសេសកូរ៉េខាងត្បូងរូបនេះនឹងបំពេញទស្សនកិច្ចនៅព្យុងយ៉ាងនាថ្ងៃទី ៥ កញ្ញាខាងមុខ ដើម្បីរួមសហការលើបញ្ហាជាច្រើន ក្នុងនោះមានព័ត៌មានលម្អិតនៃជំនួបកំពូលអន្តរកូរ៉េនាខែកញ្ញា ។
ប្រធានាធិបតីកូរ៉េខាងត្បូងចាត់បញ្ជូនបេសកជនពិសេសទៅកាន់ ស.ប.ប.ក - ảnh 1ថ្នាក់ដឹកនាំកូរ៉េខាងត្បូងលោក Moon Jae-in (ជួរមុខ, ស្តាំ) និងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន 

ប្រធានាធិបតីកូរ៉េខាងត្បូងចាត់បញ្ជូនបេសកជនពិសេសទៅកាន់ ស.ប.ប.ក។ ផែនការនេះត្រូវបានអ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom បង្ហើបនាថ្ងៃទី ៣១ សីហា ខណៈដែលអាមេរិក និងស.ប.ប.ក កំពុងស្ថិតនៅក្នុងភាពទាល់ច្រកផ្នែកការទូត។លោក Kim Eui-kyeom បន្តថា បេសកជនពិសេសកូរ៉េខាងត្បូងរូបនេះនឹងបំពេញទស្សនកិច្ចនៅព្យុងយ៉ាងនាថ្ងៃទី ៥ កញ្ញាខាងមុខ ដើម្បីរួមសហការលើបញ្ហាជាច្រើន ក្នុងនោះមានព័ត៌មានលម្អិតនៃជំនួបកំពូលអន្តរកូរ៉េនាខែកញ្ញា ។ បញ្ហាលុបបំបាត់នុយក្លេអ៊ែរនិងវិធានកែលម្អទំនាក់ទំនងឆ្លងដែន ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ