ប្រធានាធិបតីកូរ៉េខាងត្បូងចរចាជាមួយមេដឹកនាំ​ ស.ប.ប.ក

(VOVWORLD) -នារលៀលថ្ងៃទី ១៨ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក បានដំណើរការចរចាជាលើកដំបូង នៅបន្ទប់ប្រជុំបិទទ្វារនៅអាគារទទួលភ្ញៀវ Paekhwawon ក្នុងក្របខ័ណ្ឌនៃជំនួបកំពូលនៅព្យុងយ៉ាង។ 
ប្រធានាធិបតីកូរ៉េខាងត្បូងចរចាជាមួយមេដឹកនាំ​ ស.ប.ប.ក - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំ ស.ប.ប.កលោក Moon Jae-in

ជំនួបកំពូលលើកនេះបានផ្ដោតទៅលើការកែលម្អ ការអភិវឌ្ឍនៃទំនាក់ទំនងអន្តរកូរ៉េ ការជំរុញការសន្ទនាអាមេរិក - ស.ប.ប.ក សំដៅលុបចោលនុយគ្លេអ៊ែរ និងបន្ថូរបន្ថយភាពតានតឹងយោធារវាងប្រទេសកូរ៉េទាំងពីរ។

តាមផែនការ នាល្ងាចថ្ងៃដដែល ថ្នាក់ដឹកនាំទាំងពីរូបនឹងចូលរួមពិធីសម្តែងសិល្បៈស្វាគមន៍ បន្ទាប់មកគឺពិសារអាហារពេលល្ងាច។ ថ្នាក់ដឹកនាំទាំងពីរូបនឹងបន្តការចរចានាព្រឹកថ្ងៃទី ១៩ កញ្ញា។ បញ្ចប់ការចរចានេះ ភាគីទាំងពីរនឹងដំណើការសន្និសីទកាសែតរួម។ នាព្រឹកថ្ងៃទី ២០ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹង វិលត្រឡប់មកទីក្រុងសេអ៊ូលវិញ។

នាថ្ងៃដដែលប្រជាជនកូរ៉េខាងត្បូងភាគច្រើនបានសម្តែងក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចនៅ ស.ប.ប.ក របស់ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដោយនាំយកតាមនូវក្ដីសង្ឈឹមឲ្យដំណើការចរចានុយគ្លេអ៊ែរ និង ការស្រុះស្រួលអន្តរកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ