ប្រធានាធិបតីកូរ៉េខាងត្បូងជួបប្រាស្រ័យជាមួយក្រុមកីឡាបាល់ទាត់ U23 វៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌសកម្មភាពជួបប្រាស្រ័យមិត្តភាពប្រជាជនក្នុង ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀលថ្ងៃទី ២២ មិនា ប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in និងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Vu Duc Dam បានជួបប្រាស្រ័យជាមួយក្រុមកីឡាបាល់ទាត់ U23 និងគ្រូបង្វឹកកូរ៉េខាងត្បូង លោក Park Hang-seo។ 
ប្រធានាធិបតីកូរ៉េខាងត្បូងជួបប្រាស្រ័យជាមួយក្រុមកីឡាបាល់ទាត់ U23 វៀតណាម  - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងជួបប្រាស្រ័យជាមួយក្រុមកីឡាបាល់ទាត់ U23 វៀតណាម 

(VOVworld) – ក្នុងក្របខ័ណ្ឌសកម្មភាពជួបប្រាស្រ័យមិត្តភាពប្រជាជនក្នុង ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀលថ្ងៃទី ២២ មិនា ប្រធានាធិបតី កូរ៉េខាងត្បូង លោក Moon Jae-in និងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Vu Duc Dam បានជួបប្រាស្រ័យជាមួយក្រុមកីឡាបាល់ទាត់ U23 និងគ្រូបង្វឹកកូរ៉េខាងត្បូង លោក Park Hang-seo។ ថ្លែងមតនៅជំនួបប្រាស្រ័យ នេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុកថា៖ ស្នាដៃឆ្នើមរបស់ ក្រុមកីឡាបាល់ទាត់ជាតិ U23 នៅវង់ផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯក U23 ទ្វីបអាស៊ី ឆ្នាំ ២០១៨ បានរួមចំណែកពង្រឹងមនោសញ្ចេតនាមិត្តភាពស្និទ្ធស្នាលនៃប្រជាជន នៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាមវាយតំលៃ ខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យកីឡាវប្បធម៌ទេសចរ ណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េ ខាងត្បូង។ រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាន សម្តែងនូវការចាប់អារម្មណ៍ចំពោះការដែលក្រោមការដឹកនាំរបស់គ្រួបង្វឹកកូរ៉េ ខាងត្បូង លោក Park Hang-seo ក្រុមកីឡាបាល់ទាត់ជាតិ U23 វៀតណាម ដណ្តើមបានស្នាដៃលេចធ្លោ ព្រមទាំង លើកទឹកចិត្តកីឡាករវៀតណាមរក្សា ស្មារតីដើម្បីដណ្តើមបានស្នាដៃខ្ពស់ថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ