ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា លោកនឹងមិនធ្វើសម្បទានតាមការទាមទាររបស់វេជ្ជបណ្ឌិតឡើយ

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានច្រានចោលគំនិតនៃការផ្លាស់ប្តូរផែនការពង្រីកកូតាជម្រើសនិស្សិតចូលសាលាវេជ្ជសាស្ត្រនៅប្រទេសនេះ ក្នុងបរិបទដែលរលកកូដកម្មរបស់គ្រូពេទ្យហាត់ការកាន់តែកើនឡើង។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលកូរ៉េខាងត្បូង លោកប្រធានាធិបតី Yoon Suk Yeol បានសង្កត់ធ្ងន់ថា ផែនការកំណែទម្រង់សុខាភិបាល "មិនអាចជាប្រធានបទនៃការចរចា ឬការសម្របសម្រួលនោះទេ" ។ 

ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា លោកនឹងមិនធ្វើសម្បទានតាមការទាមទាររបស់វេជ្ជបណ្ឌិតឡើយ - ảnh 1បុគ្គលិកពេទ្យនៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ Yonhap/TTXVN

បច្ចុប្បន្ន កូរ៉េខាងត្បូងមានគ្រូពេទ្យចំនួន ២,៥ នាក់ក្នុងចំណោមប្រជាជន ១០០០ នាក់ ដែលជាសមាមាត្រទាបបំផុតមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូពេទ្យនេះ ជាពិសេសនៅតាមតំបន់ជនបទនិងផ្នែកវេជ្ជសាស្រ្តសំខាន់ៗ កូរ៉េខាងត្បូងកំពុងជំរុញឱ្យមានការបង្កើនកូតាចូលរៀនផ្នែកវេជ្ជសាស្រ្ត ដើម្បីសម្រេចបាននូវគោលដៅមានគ្រូពេទ្យចំនួន ១០.០០០នាក់បន្ថែមទៀតក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ តាមការស្ទង់មតិរបស់ Gallup នាពេលថ្មីៗនេះបានបង្ហាញថា ប្រជាជន ៧៦% ដែលត្រូវបានស្ទង់មតិ បានគាំទ្រការបង្កើនកូតាសាលាវេជ្ជសាស្រ្តនេះ។

ទោះជាយ៉ាងណាក៏ដោយ បណ្តាគ្រូពេទ្យបានប្រឆាំងជំទាស់នឹងផែនការនេះ ដោយចាត់ទុកថា រដ្ឋាភិបាលកូរ៉េខាងត្បូងគួរតែផ្តោតលើការការពារគ្រូពេទ្យពីការប្តឹងផ្តល់ផ្នែកវេជ្ជសាស្រ្ត និងកែលម្អប្រាក់បំណាច់ដើម្បីទាក់ទាញគ្រូពេទ្យកាន់តែច្រើន។ យោងតាមក្រសួងអប់រំកូរ៉េខាងត្បូង និស្សិតពេទ្យចំនួន៧០%នៅទូទាំងប្រទេស ស្មើនឹងនិស្សិត ១៣.០០០ នាក់ បានដាក់ពាក្យចាកចេញពីសាលាពេទ្យនៅទូទាំងប្រទេស ក្នុងនោះនិស្សិតនៅសាលាពេទ្យចំនួន ៦ បានពហិការមិនព្រមចូលរៀនក្នុងអំឡុងថ្ងៃទី ២៦ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ