ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាស “ការផ្ដើមគំនិតសន្តិភាពនៅឧបទ្វីបកូរ៉េ”

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ទើបនឹងបាន ប្រកាស ការផ្ដើមគំនិតសន្តិភាពនៅឧបទ្វីបកូរ៉េ ១៧ឆ្នាំក្រោយពីអតីតប្រធានា ធិបតីលោក Kim Dae-jung ដាក់ចេញសេចក្ដីថ្លែងការណ៍ ប៊ែកឡាំង២០០០ ដែល បង្កើតបុព្វបទសំរាប់សន្និសីទកំពូលអន្តរកូរ៉េលើកដំបូង។
ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាស “ការផ្ដើមគំនិតសន្តិភាពនៅឧបទ្វីបកូរ៉េ” - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកកាលពីថ្ងៃទី២៨ មិថុនា (រូបថត៖Xinhua/TTXVN)

(VOVworld) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ទើបនឹងបាន ប្រកាស ការផ្ដើមគំនិតសន្តិភាពនៅឧបទ្វីបកូរ៉េ ១៧ឆ្នាំក្រោយពីអតីតប្រធានា ធិបតីលោក Kim Dae-jung ដាក់ចេញសេចក្ដីថ្លែងការណ៍ប៊ែកឡាំង២០០០ ដែល បង្កើតបុព្វបទសំរាប់សន្និសីទកំពូលអន្តរកូរ៉េលើកដំបូង។បទសន្ទរកថារបស់ លោក Moon ត្រូវបាននាំចេញនាថ្ងៃទី៦ កក្កដា នៅមូលនិធិ Korber ក្នុងឱកាស អញ្ជើញទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ចូលរួមសន្និសីទកំពូលក្រុមប្រទេស មានសេដ្ឋកិច្ចធំបំផុតលើពិភពលោក (G២០)។ប្រធានាធិបតីលោក Moon ចាត់ ទុកថាប្រទេសកូរ៉េទាំងពីរចាំបាច់ត្រូវតភ្ជាប់កិច្ចសន្ទនាឡើងវិញឲ្យបានឆាប់ៗ ដើម្បីដោះស្រាយភាពតានតឹង ហើយរដ្ឋា ភិបាលសេអ៊ូលអាចពិភាក្សាជាមួយ ព្យុងយ៉ាងស្ដីពីបញ្ហាទាំងអស់ដែលភាគីទាំងពីរយកចិត្តទុកដាក់នាបច្ចុប្បន្ន ចាប់ពី បញ្ហានុយក្លេអ៊ែរដល់កិច្ចព្រមព្រៀងសន្តិភាព។លោករូបនេះក៏មានបំណង ជួប សន្ទនាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ផងដែរ។ប្រធានាធិបតី លោក Moon Jae-in អះអាងនូវការប្ដេជ្ញាចិត្តកសាងឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព ដោយកម្លាំងប្រជាធិបតេយ្យនៅខណៈពេលសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ