ប្រធានាធិបតីកូរ៉េខាងត្បូងមានជំនួបជាប្រវត្តិសាស្ត្រជាមួយមន្ត្រីសាធារណរដ្ឋ ប.ប.ក

(VOVWORLD) -នាថ្ងៃទី ១០ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអញ្ជើញ ទទួលជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលបានមកកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងា Pyeongchang ២០១៨។ 
ប្រធានាធិបតីកូរ៉េខាងត្បូងមានជំនួបជាប្រវត្តិសាស្ត្រជាមួយមន្ត្រីសាធារណរដ្ឋ ប.ប.ក - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងមានជំនួបជាប្រវត្តិសាស្ត្រជាមួយមន្ត្រីសាធារណរដ្ឋ ប.ប.ក 

ជំនួបជាប្រវត្តិសាស្ត្រពោលខាងលើត្រូវបានប្រព្រឹត្តិទៅនាវេលាម៉ោង ១១ រសៀលតាមម៉ោងកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល។

គណប្រតិភូកូរ៉េខាងជើងបានមកដល់កូរ៉េខាងត្បូងនាថ្ងៃទី ៩ កុម្ភៈ ដឹកនាំដោយប្រធានគណអធិបតីសន្និបាតប្រជាជនកំពូលកូរ៉េខាងជើង លោក Kim Yong-nam ព្រមទាំងសមាជិកអមដំណើរចំនួន ២២ នាក់ទៀត។

មុននោះ នាយប់ថ្ងៃទី៩ កុម្ភៈ    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានជំនួបជាមួយ លោក លោក Kim Yong-nam ស្ដីពីការគ្មាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េប្រកបដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ