ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អញ្ចើញចូលរួមសកម្មភាពជាច្រើនក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

(VOVWORLD) - បន្តសកម្មភាពខាងក្រៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នាយប់ថ្ងៃទី ២២ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវបានអញ្ជើញ ចូលរួមរាត្រីតន្ត្រីផ្លាស់ប្តូរវប្បធម៌កូរ៉េខាងត្បូង-វៀតណាមនៅមជ្ឈមណ្ឌលសន្និសីទ ជាតិ។ 

កម្មវិធីផ្លាស់ប្តូរសិល្បៈមានគោលបំណងបង្កើនការយល់ដឹងគ្នាអំពីវប្បធម៌រវាង ប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងមិត្តភាព និងភាពសុខដុមរមនារវាងបណ្ដាជំនាន់ អនាគតដោយការគួបផ្សំរវាងតន្ត្រី K-pop ដ៏ល្បីល្បាញជាមួយនឹង V-pop ដែលកំពុង រីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេស
វៀតណាម។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អញ្ចើញចូលរួមសកម្មភាពជាច្រើនក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម - ảnh 1លោកប្រធានាធិបតី Yoon Suk Yeol និងលោកជំទាវជួបសំណេះសំណាលជាមួយនិស្សិតនៃដេប៉ាតឺម៉ង់ភាសានិងវប្បធម៌កូរ៉េខាងត្បូង មហាវិទ្យាល័យ ភាសាបរទេស (សកលវិទ្យាល័យជាតិហាណូយ)។ រូបថត៖ TTXVN
មុននោះ ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញទៅទស្សនា និងសំណេះ សំណាលជាមួយនិស្សិតនៃដេប៉ាតឺម៉ង់ភាសានិងវប្បធម៌កូរ៉េខាងត្បូង មហាវិទ្យាល័យ ភាសាបរទេស (សកលវិទ្យាល័យជាតិហាណូយ)។ លោកប្រធានាធិបតីបានសម្តែង នូវក្ដីសប្បាយរីករាយដែលយុវជនវៀតណាមកាន់តែច្រើនឡើងៗដែលកំពុងរៀនភាសា កូរ៉េខាងត្បូង មិនត្រឹមតែនិស្សិតប៉ុណ្ណោះទេ ថែមទាំងសិស្សវិទ្យាល័យទៀតផង។ លោកប្រធានាធិបតី Yoon Suk Yeol មានបំណងថា នឹងមានសកម្មភាពបន្ថែមទៀត មិនត្រឹមតែក្នុងវិស័យវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យអប់រំផងដែរ ដើម្បីឲ្យយុវ ជនវៀតណាមអាចសិក្សាកាន់តែស៊ីជម្រៅ និងរៀនភាសាកូរ៉េខាងត្បូងនៅកម្រិតខ្ពស់ជាង។ នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Yoon Suk Yeol និងលោកជំទាវបាន សំណេះសំណាល និងឆ្លើយសំណួររបស់យុវជនវៀតណាមអំពីភាពស្រស់ស្អាតនៃ វប្បធម៌កូរ៉េខាងត្បូង និងរលកកូរ៉េខាងត្បូងនៅវៀតណាម។
នារសៀលថ្ងៃទី ២២ មិថុនា លោកប្រធានាធិបតី Yoon Suk Yeol បានជួប សំណេះសំណាលជាមួយតំណាងសហគមន៍ជនកូរ៉េខាងត្បូងចំនួន ៣០០ នាក់ ដែល បាននិងកំពុងរស់នៅ និងធ្វើការនៅវៀតណាម ក្នុងនោះមានគ្រូបង្វឹក Park Hang Seo អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ