ប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមនឹងជួបជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េមុនពេលទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក

(VOVWORLD) -  នាថ្ងៃទី ១២ ខែមិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានសម្តែងនូវក្តីសង្ឃឹមថា លោកនឹងជួបថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីម     ជុងអ៊ុន មុនពេលដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាចុងខែមិថុនានេះ។
ប្រធានាធិបតីកូរ៉េខាងត្បូងសង្ឃឹមនឹងជួបជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េមុនពេលទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និង ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន

យោងតាមផែនការ លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20)    នៅ ប្រទេសជប៉ុននៅថ្ងៃទី ២៨ ខែមិថុនា ខាងមុខ ហើយបន្ទាប់មកលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។ នាបច្ចុបុ្បន្ន សេតវិមានមិនទាន់ ប្រកាសអំពីផែនការជាក់ស្តែងនៃដំណើរទស្សនកិច្ចនេះទេ។ ថ្លែងនៅក្នុងវេទិការ Oslo នៅប្រទេសន័រវែស ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានមានប្រសាសន៍ថា "ខ្ញុំមានបំណងចង់ជួបជាមួយថ្នាក់ដឹកនាំ លោកគីមជុងអ៊ុនប្រសិនបើអាចធ្វើទៅបាន មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅប្រទេសកូរ៉េខាងត្បូង"។ លោកក៏បានអះអាងសារជាថ្មីម្តងទៀតអំពីការត្រៀមខ្លួនពិភាក្សាជាមួយថ្នាក់ដឹកនាំទីក្រុងព្យុងយ៉ាងនៅគ្រប់ពេលវេលា ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់តភ្ជាប់ឡើងវិញនូវកិច្ចសន្ទនារវាងអាមេរិក និងស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ