ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឲ្យបង្កលក្ខណៈងាយស្រួលសម្រាប់កូរ៉េខាងជើងចូលរួម Olympic Pyeongchang

(VOVWORLD) -ថ្លែងមតិនៅក្នុងកិច្ចប្រជុំទីស្ដីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី ២ មករានោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងបង្រួបបង្រួម និងក្រសួងវប្បធម៌និងកីឡា ឆាប់បានដាក់ចេញនូវវិធានការ
ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឲ្យបង្កលក្ខណៈងាយស្រួលសម្រាប់កូរ៉េខាងជើងចូលរួម Olympic Pyeongchang - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឲ្យបង្កលក្ខណៈងាយស្រួលសម្រាប់កូរ៉េខាងជើងចូលរួម Olympic Pyeongchang

ថ្លែងមតិនៅក្នុងកិច្ចប្រជុំទីស្ដីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី ២ មករានោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងបង្រួបបង្រួម និងក្រសួងវប្បធម៌និងកីឡា ឆាប់បានដាក់ចេញនូវវិធានការ សំដៅស្ដារឡើងវិញកិច្ចសន្ទនាខាងជើង -  ខាងត្បូង ហើយ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រតិភូ កូរ៉េខាងជើងចូលរួមមហោស្រពរដូវរងារ (អូឡាំពិក) ២០១៨ ដែល គ្រោងនឹងប្រព្រឹត្តិទៅនៅ Pyeongchang របស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទៅ ២៥ កុម្ភៈ។ សេចក្ដីបញ្ជាពោលខាងលើត្រូវបាននាំចេញក្រោយរយៈពេល ១ ថ្ងៃបន្ទាប់ពីថ្នាក់ដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un ប្រកាសថា “បើកចំហទ្វារសន្ទនា” ជាមួយសេអ៊ូល ហើយធ្វើការពិភាក្យាដើម្បីកីឡាករនៃប្រទេសនេះចូលរួម ការប្រកួតអូឡាំពិក Pyeongchang ។ ប្រធានាធិបតីកូរ៉េខាងត្បូងបានអបអរសាទរ ចំពោះសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង។

ក្នុងសេចក្ដីប្រកាសនាថ្ងៃដដែល ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា សេអ៊ូលបានលើកសំណើអំពីការរៀបចំកិច្ចសន្ទនាជាន់ខ្ពស់ជាមួយក្រុងព្យុងយ៉ាងនាថ្ងៃទី ៩ មករាខាងមុខ នៅភូមិឈប់បាញ់ Panmunjom ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ