ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវបង្កើនប្រៀបខ្លាំងដាក់សម្ពាធទៅលើកូរ៉េខាងជើង

(VOVWORLD)- នាថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង
លោក Moon Jae-in បានសន្យាបង្កើនប្រៀបខ្លាំងការពារជាតិនៃ
ប្រទេសនេះក្នុងកាខំប្រឹងប្រែងចាប់បង្ខំ កូរ៉េខាងជើងត្រូវលុប
ចោលអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ ព្រមទាំង ប្រកាសថា៖ កូរ៉េ
ខាងត្បូងនឹងទប់ទល់នឹងរាល់ទង្វើបង្ករឿងហេតុរបស់កូរ៉េខាង
ជើងដោយបទដាក់ទណ្ឌកម្មរឹងមាំ។
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវបង្កើនប្រៀបខ្លាំងដាក់សម្ពាធទៅលើកូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវបង្កើនប្រៀបខ្លាំងដាក់សម្ពាធទៅលើកូរ៉េខាងជើង

(VOVworld) – នាថ្ងៃទី ២៨ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានសន្យាបង្កើនប្រៀបខ្លាំងការពារជាតិនៃប្រទេសនេះក្នុងការខំប្រឹងប្រែងចាប់បង្ខំ កូរ៉េខាងជើងត្រូវលុបចោលអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ ព្រមទាំង ប្រកាសថា៖ កូរ៉េខាងត្បូងនឹងទប់ទល់នឹងរាល់ទង្វើបង្ករឿងហេតុរបស់កូរ៉េខាងជើងដោយបទដាក់ ទណ្ឌកម្មរឹងមាំ។ ក្រៅពីនោះ ប្រធានាធិបតី Moon Jae-in បានអំពាវនាវបង្កើនសមត្ថ ភាពការពារដោយខ្លួនឯងរួមរវាងបណ្ដាកំលាំងរបស់អាមេរិកនិងកូរ៉េខាងត្បូងផងដែរ។ នាថ្ងៃដដែល ព្រឹទ្ធសាមជិកអាមេរិក លោក Rand Paul បានផ្តើមឡើងដំណោះស្រាយ មួយសំរាប់បញ្ហានុយក្លេអ៊ែនៃកូរ៉េខាងជើង តាមនោះ អនុញ្ញាតឲ្យចិនបញ្ជូនកំលាំងរក្សា សន្តិភាពមួយនៅខ្សែព្រំដែនរវាងប្រទេសកូរ៉េចំនួន ២ ជំនួសឲ្យការដែល ព្យុងយ៉ាង លុបចោលកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរ។ ចំពោះមុខបំរែបំរួលនាពេលថ្មីៗនេះអំពីបញ្ហា នៅកូរ៉េខាងជើង ក្រសួងការបរទេសម៉ាឡេស៊ី នាថ្ងៃទី ២៨ កញ្ញាបានឲ្យដឹងថា៖ ប្រជាពលរដ្ឋទាំងឡាយនៃប្រទេសនេះត្រូវបានហាមឃាត់ទៅកាន់កូរ៉េខាងជើងដល់ ពេលណាមានសេចក្តីប្រកាសជាបន្ត។ ក្នុងពេលនោះ ស្រីឡាំងកាបានរឹតបន្តឹងការ កំណត់ផ្តល់លិខិតឆ្លងដែនសំរាប់ប្រជាពលរដ្ឋ ស.ប.ប.ក. ចូលក្នុងប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ